Connect with us

ជីវិតកម្សាន្ដ

ឱក សុគន្ធកញ្ញា មោទនភាពចំពោះជ័យជំនះ ជូរី ល្អហួស មកជូនជាតិមាតុភូមិ

បានផុស

នៅ

កំពូល​តារា​ចម្រៀង​ស្រី​អ្នក​នាង ឱក សុគន្ធ​កញ្ញា បាន​សម្តែង​ការ​សរសើរ​ដោយ​មាន​មោទនៈ​ភាពខ្លាំង​ចំពោះ​បវរកញ្ញាវ័យ​ក្មេង​របស់​កម្ពុជា​ គឺ​យុវត្តី ជូរី ល្អហួស ដែល​ដណ្តើម​បាន​ជ័យជំនះ​ឈ្នះ​មកុដ​ពីការ ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ទឹក​ដី​ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​កម្មវិធី​ប្រកួត​សម្រស់​ដ៏​អស្ចារ្យ Junior Idol World 2024 គឺ​បាន​ឈាន​ដល់វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ជាមួយ​ការរក​ឃើញ​នូវម្ចាស់​មកុដ​គ្រង​តំណែង​ប្រចាំ​ឆ្នាំ២០២៤ នេះ គឺបានទៅលើយុវតី ជូរី ល្អហួស ដោយគេកត់សម្គាល់ថា សម្រាប់បេក្ខភាពតំណាង​ឲ្យប្រទេសកម្ពុជា(បវរក ញ្ញាវ័យក្មេង) រូបនេះពិតជាមានសមត្ថភាព និងធ្វើបានល្អខ្លាំងណាស់។

ស្រប​ពេល​ដែល​ការទទួលបានជ័យជំនះរបស់ជូរី ល្អហួស នេះដែរ សម្រាប់តារា​ចម្រៀងល្បីឈ្មោះ អ្នកនាង ​ឱក សុគន្ធកញ្ញា បាន​បង្ហាញមោទនៈ​ភាព និង​ការ​ចូលរមអបអរផងដែរ។ អ្នក​នាង ឱក សុគន្ធកញ្ញា បាន​លើក​ឡើង​ថា “ពិតជាល្អដូច​ឈ្មោះ​ណាស់ បូករួម​ជាមួយភាព​អំណត់​ប្រឹងប្រែង​ពួកយើង​មាន​មោទនៈ​ភាពចំពោះ​ក្មួយ​ណាស់ អបអរសាទរ ល្អហួស , Sending love to you” ។

ជា​ការពិត​បវរកញ្ញា​វ័យ​ក្មេង​ដែល​ជា​បេក្ខភាព​តំណាង​កម្ពុជា​ និង​ម្ចាស់​មកុដ​បវរកញ្ញា​យុវតី​កម្ពុជា​ឆ្នាំ​២០២៣ គឺ ល្អហួស ដែល​ដណ្តើម​បាន​មកុដMiss Preteen Junior Idol World 2024 នាពេល​នេះ​ត្រូវ​បានទស្សនិកជនកត់សម្គាល់ឃើញថា ពិត​ជាមានភាព​លេចធ្លោ​ខ្លាំង​ទាំ​ងរូបសម្ផស្ស និង​ចំណេះ​ដឹង​ដែល​អាចធ្វើបានល្អ​រហូត​ដណ្តើម​បាន​មកុដ​ដ៏​អស្ចារ្យ​មួយនេះ។

បន្ទាប់​ពីទទួល​បាន​ជ័យជំនះក្នុងការប្រកួត ជូរី ល្អហួស បានអះអាងដោយខ្លីថា “ការប្ដេជ្ញាចិត្ត​របស់​នាងខ្ញុំ ធ្វើឲ្យនាង​ខ្ញុំយកជ័យជំនះ​មកជូនជាតិមាតុភូមិដោយស្នាមញញឹម និងកិត្តិយស​ដ៏ខ្ពង់ខ្ពស់ កេរ្តិ៍ឈ្មោះ ​ដ៏ក្រអប​ថ្លៃថ្លា​របស់​ប្រទេសជាតិ​យើងទាំងអស់គ្នា“។ តាមរយៈ​នេះ​ក៏មានទស្សនិកជន និងអ្នកគាំទ្របង្ហាញ​នូវមោទនភាពខ្លាំង និងអបអរចំពោះជ័យជំនះនេះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

ក្រុមហ៊ុន Samsung
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងបង្កើនការវិនិយោគនៅវៀតណាម

ព័ត៌មានជាតិ១៤ នាទីutes មុន

បច្ចេកវិទ្យាទំនើបៗ​ចុងក្រោយរបស់​ពិភពលោក នឹង​យក​ទៅ​ប្រើប្រាស់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាល​ខេត្ត​ជាប់សមុទ្រ​​ទាំង ៤ កម្ពុជា​ ចុះទស្សនកិច្ច​ទីក្រុង​​ឧស្សាហកម្មសិនជិន ទាក់ទាញ​វិនិយោគិន​ចិនមកកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ តាមសហគ្រាសគ្រឹះស្ថាន មានភាពល្អប្រសើរ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម