ជីវិតកម្សាន្ដ
ក្រោយត្រូវគេបកអាក្រាតរឿងលក់ថ្នាំសម្រកបន្លំ តួកាច Benz ថតឃ្លិបបញ្ចាក់ការពិត
បន្ទាប់ពីត្រូវមនុស្សម្នាក់បកអាក្រាតថានាងលក់អាហារបំប៉ន និងថ្នាំសម្រកទំងន់ជួយឲ្យស្រក់ពិតៗ ប៉ុន្តែសាម៉ីខ្លួនបែរជាលួចទៅវះយកខ្លាញ់ចេញ បានធ្វើឲ្យមហាជនជាពិសេសគឺអតិថិជនមានការចង់ដឹងជាខ្លាំង។ ក្រោយមកទើប Benz Pornchita ចេញមុខមកបំភ្លឺការពិតមួយនេះ។

តាមរយៈវីដេអូឃ្លិបមួយ តារាសម្ដែងនិយមតួកាច Benz Pornchita បានថតបើកបង្ហាញក្បាលពោះ ដើម្បីឲ្យអ្នកគាំទ្របានឃើញពីស្លាកស្នាមផ្ទាល់ថានាងពិតជាបានវះខ្លាញ់ចេញពិតមែនឬយ៉ាងណា។ ជាពិសេសមួយរយៈនេះ នាងហាក់ស្រកទំងន់លឿនជាងមុនទ្វេរដង រាងកាន់តែស្វែល ដោយសារខ្លួនជាអ្នកលក់ថ្នាំនិងអាហារបំប៉ន។
ក្នុងនោះ Benz Pornchita បាននិយាយថា “មានមនុស្សម្នាក់បាននិយាយថា តារាល្បីនោះបានលួចទៅវះខ្លាញ់ចេញ ។ បន្ទាប់មកមានការផ្សាយពាណិជ្ជកម្មអំពីអាហារបំប៉ន វាជាថ្នាំសម្រកទម្ងន់។ តើជាខ្ញុំឬក៏អត់? នៅទីនេះខ្ញុំនឹងបើកមុខរបួសឲ្យអ្នកគ្រប់គ្នាមើល។ ខ្ញុំសូមបញ្ចាក់ថា មិនមានអ្វីនៅទីនេះទេ មានតែការវះកាត់ដើម្បីសម្រាលកូនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតខ្ញុំមិនដែលឆ្លងកាត់ការវះខ្លាញ់នោះទេ មានតែស្នាមវះពេលឆ្លងទន្លេ យកមកបញ្ចាក់ការពិតឲ្យគ្រប់គ្នាបានដឹង”។
យ៉ាងណាមិញ បន្ទាប់ពីវិលត្រលប់មកកាន់បណ្ដាញអ៉ិនធើណេតវិញ តារាស្រីរៀមច្បងរូបនេះកាន់តែស្អាតលើសមុន ក្នុងពេលដែលនាងធ្លាប់ប្រកាសប្រាប់ទស្សនិកជនថា នាងពិតជាចង់សម្រកទំងន់ ដើម្បីទទួលបានរាងស្អាត និងមុខមាត់ស្អាតឡើងវិញជាខ្លាំង។ រហូតដល់ថ្ងៃមួយ ការតាំងចិត្តរបស់តារាស្រីនិយមតួឆ្នាសរូបនេះពិតជាមានប្រសិទ្ធភាពពិតៗ ដោយវិលត្រលប់មករាងស្លីម និងស្រស់ស្អាតដូចពីមុន ថ្វីបើជាម្ដាយដែលមានកូនបីនិងអាយុជ្រេក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយបញ្ចប់ឈ្មោះជាជនទី៣ Han So Hee ហៅអតីតមិត្តប្រុសថា កំសាកញី

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?