ជីវិតកម្សាន្ដ
កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ
បន្ទាប់ពីសម្រេចចិត្តត្រឡប់ទៅរស់នៅជាមួយឪពុកវិញនៅពេលដែលនាងមានអាយុ ១៨ឆ្នាំ Shiloh បានបន្តប្រកាសថានាងចង់ឲ្យគ្រួសារមានភាពសុខដុមដូចពីមុន។ នេះត្រូវបានគេចាត់ទុកថាជាទង្វើមួយប្រឆាំងនឹង Pax Thien, Maddox និង Zahara កូនៗដែលមានកំហឹងចំពោះ Brad Pitt កន្លងមក។
យោងតាមប្រភពផ្តាច់មុខរបស់ Life & Style បានគូសបញ្ចាក់ថា Shiloh ចង់ស្វែងរកសន្តិភាពនៅពេលនិយាយអំពីគ្រួសារ។ បច្ចុប្បន្ននេះ គ្រួសាររបស់ Jolie Pitt កំពុងជាប់គាំងនៅក្នុងជម្លោះផ្លូវច្បាប់ដ៏ចម្រូងចម្រាសជុំវិញរោងចក្រផលិតស្រា Château Miraval ក្នុងប្រទេសបារាំង។
ថ្មីៗនេះ តួសម្ដែងក្នុងភាពយន្ត Troy បានសម្រេចចិត្តបោះបង់ការមើលថែកូនៗរបស់ខ្លួន ហើយធ្វើឲ្យក្មេងៗមានកំហឹងយ៉ាងខ្លាំង។
កូនស្រីអាយុ ១៨ ឆ្នាំរបស់ Brad Pitt និង Angelina Jolie បានឃើញការបែកបាក់គ្រួសារទាំងមូលចាប់តាំងពីតួសម្តែងក្នុងរឿង Maleficent បានប្តឹងលែងលះប្តីក្នុងឆ្នាំ២០១៦ ខណៈដែលកូនចិញ្ចឹមបីនាក់របស់នាង Maddox, Pax Thien និង Zahara បានបង្ហាញទស្សនៈរបស់ពួកគេយ៉ាងច្បាស់ដោយសុខចិត្តនៅខាងម្តាយហើយមានកំហឹងចំពោះ Brad Pitt ចំណែកឯកូនបង្កើតដំបូងរបស់ Jolie Pitt បែរចង់ឲ្យគ្រួសារដូចពីមុន។
ប្រភពដដែលបានបន្តថា “Shiloh គ្រាន់តែចង់ឲ្យគ្រួសារនាងមានភាពពេញលេញ និងមានសុភមង្គល នាងស្រឡាញ់ឪពុកម្តាយទាំងសងខាង នាងយល់ថាអ្វីៗមិនដូចមុនទៀតទេ ប៉ុន្តែក្តីស្រមៃរបស់ Shiloh គឺចង់ឲ្យឪពុកម្តាយនាងជាមិត្តនឹងគ្នាជាជាងពេលបច្ចុប្បន្ន”។
បុគ្គលម្នាក់នេះក៏បានបញ្ជាក់ផងដែរថា Shiloh មិនអាចងាកមករក Brad Pitt វិញទេ ព្រោះអារម្មណ៍កូនប្រុសបង្កើតរបស់នាងចំពោះឪពុកគឺខុសគ្នា។ យោងតាមលោក InTouch កូនស្រីច្បងរបស់តារាសម្តែងរូបនេះគ្រោងនឹងរស់នៅជាមួយឪពុករបស់នាងនៅពេលនាងមានអាយុ ១៨ ឆ្នាំនៅក្នុងខែឧសភា។
Shiloh តែងតែស្រលាញ់ និងជាកូនស្រីតូចរបស់ Pitt។ បច្ចុប្បន្ននាងស្រលាញ់សិល្បៈ និងស្ថាបត្យកម្ម ដែលជាអ្វីដែលនាងទទួលបានពីឪពុករបស់នាង។ ពួកគេមានទំនាក់ទំនងពិសេស ចូលចិត្តនិយាយអំពីបរិស្ថាន ភាពយន្តបុរាណ និងសៀវភៅ។
សេចក្តីថ្លែងការណ៍ថ្មីរបស់ Shiloh និងបំណងរបស់នាងក្នុងការចាកចេញទៅរស់នៅជាមួយឪពុកបង្កើតនៅពេលនាងមានអាយុ ១៨ ឆ្នាំ គឺជាទង្វើប្រឆាំងនឹងកូនចិញ្ចឹម។ ចំណែក Angelina Jolie មិនសូវសប្បាយចិត្តប៉ុន្មានទេ ពេលឮថាកូនស្រីចង់រស់នៅជាមួយ Brad Pitt ប៉ុន្តែនៅតែគោរពការសម្រេចចិត្តរបស់កូន។
ប្រភពបានបន្ថែមថា “Shiloh មានអាយុ ១៨ ឆ្នាំក្នុងខែឧសភា ហើយអាចសម្រេចចិត្តដោយខ្លួនឯងបាន។ នាងមិនពេញចិត្តនឹងវិធីដែលម្តាយ និងបងប្អូនបង្កើតរបស់នាងប្រព្រឹត្តចំពោះឪពុករបស់នាង។ នាងចង់ផ្លាស់ប្តូរអ្វីៗ” ។ ក្នុងចំណោមកូនច្បងទាំងបួននាក់ ដែលដឹងច្បាស់ពីជម្លោះផ្លូវច្បាប់រវាងឪពុកម្តាយមានតែកូនស្រីបង្កើត Shiloh ដែលមានចិត្តអាណិត Brad Pitt។ នាងថែមទាំងជាអ្នកដែលព្យាយាមដាស់តឿនបងប្អូនប្រុសស្រីរបស់នាងឲ្យនិយាយជាមួយឪពុករបស់ពួកគេ។
ទន្ទឹមនឹងនេះដែរ បងប្អូនបង្កើតរបស់ Shiloh គឺប្រឆាំងនឹង Brad Pitt ដោយផ្ទាល់ ឬដោយប្រយោល។ បងប្រុសច្បង Maddox បាននិយាយថា គាត់ត្រូវបានឪពុកបង្កើតរបស់គាត់ធ្វើបាប (ក្រោយមក Brad Pitt ត្រូវបានលើកលែងទោស) កូនស្រីរបស់គាត់ Zahara បានទម្លាក់នាមត្រកូលរបស់ឪពុកនាង ខណៈដែល Pax Thien បានហៅឪពុករបស់គាត់ថា មនុស្សតិរច្ឆានលំដាប់ពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift និង Elon Musk ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីពិភពលោកព្រមគ្នា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ