ជីវិតកម្សាន្ដ
Dilraba តក់ស្លុតខ្លាំង ក្រោយបុរសម្នាក់ព្យាយាមចាប់ដៃនាងនៅក្នុងហ្វូងមនុស្ស
តារាសម្ដែងចិន Dilraba Dilmurat បានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីអ្នកគាំទ្រជាបុរសបានឈោងទៅចាប់ដៃនាងនៅកណ្ដាលហ្វូងមនុស្សជាច្រើន។ ប៉ុន្តែនេះក៏មិនមែនជារឿងចម្លែកសម្រាប់ហ្វូងអ្នកគាំទ្រដែលប្រជៀតចង់ប៉ះនាង តែហេតុការណ៍នេះបង្ហាញចេតនាហួសហេតុពេក។
តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ កំពុងថតរឿងភាគថ្មីក្រោមចំណងជើងថា Love On The Turquoise Land ក្នុងទីក្រុង Ningbo ហើយហ្វូងអ្នកគាំទ្រ និងអ្នកទស្សនាយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅតាមផ្លូវដើម្បីបានឃើញរូបនាងឲ្យបានម្ដង។

នៅក្នុងវីដេអូដែលចែកចាយនៅលើ Weibo តារសម្ដែងស្រី Dilireba មើលទៅហាក់ដូចជាមិនស្រួលនៅពេលដែលនាងធ្វើដំណើរទៅកាន់ឡានរបស់នាង តាមរយៈការស្រែកកញ្ច្រៀវពីសំណាក់អ្នកគាំទ្រ។ ទោះបីជានាងត្រូវបានហ៊ុំព័ទ្ធដោយអ្នករួមដំណើរ និងអង្គរក្សក៏ដោយ ក៏បុរសម្នាក់នៅតែអាចចូលទៅជិតនាង ហើយបានលូកដៃទៅប៉ះដៃរបស់នាងយ៉ាងរហ័សសឹងតែចំណាំមុខមិនបាន។
ភ្លាមៗនោះដែរ Dilireba ហាក់មានការភ្ញាក់ផ្អើល ហើយគេចពីដៃរបស់បុរសមិនស្គាល់អត្តសញ្ញាណនៅហ មុនពេលមានបុគ្គលិកម្នាក់ចូលទៅក្នុងចន្លោះពួកគេដើម្បីដោះស្រាយស្ថានការណ៍។ ថ្វីបើយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់អ្នកគាំទ្រនេះបានបង្កឲ្យមានការខឹងសម្បារ ក្នុងចំណោមអ្នកលេងអ៊ីនធឺណិតដែលបានថ្កោលទោសទង្វើរបស់គាត់និងកង្វះព្រំដែនក្នុងនាមជាបុរស។

អ្នកលេងអ៊ីនធឺណិតម្នាក់បាននិយាយថា នេះមិនខុសពីការបៀតបៀននោះទេ ខណៈអ្នកលេងអ៊ីនធឺណិតម្នាក់ទៀតសរសេរថា សូមពិចារណាឲ្យបានច្រើនពេលដេញតាមតារា ។ ក៏មានការអំពាវនាវទៅកាន់ភ្នាក់ងារ និងក្រុមផលិតកម្មរបស់ Dilireba ដើម្បីបង្កើនវិធានការសន្តិសុខដល់រូបនាងជាងមុនផងដែរ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលតារារូបនេះត្រូវអ្នកគាំទ្របង្ហាញចេតនាចង់បៀតបៀននិងប៉ះលើដងខ្លួនរបស់នាង។ កាលពីឆ្នាំមុន ស្ត្រីម្នាក់បានឈោងទៅប៉ះក្បាលរបស់នាង ដែលជាហេតុធ្វើឲ្យ Dilireba មានភាពភ័យខ្លាចមិនដឹងគោលបំណងរបស់ស្រ្តីនោះមកលើរូបនាងឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វាន់ ពីងពីង នៅតែទទួលការសរសើរលើឆាកដើរម៉ូដ ថ្វីបើបាត់មុខយូរក្ដី

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច