ជីវិតកម្សាន្ដ
តារាចម្រៀង ម៉ាឡេស៊ី ម្នាក់ បើកភ្លើងខៀវឲ្យប្តីរៀបការប្រពន្ធថ្មី ព្រោះខ្លួនចង់ផ្តោតលើការងារជាង
តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីល្បាញមួយរូបបានបង្កើតការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន ខណៈដែលតារាស្រីរូបនេះបានបង្ហើបថា ខ្លួនបានបើកភ្លើងខៀវឲ្យស្វាមីស្វែងរកស្រីកំណាន់ចិត្តឬភរិយាទី២ ដោយសារតែនាងរវល់និងចង់ផ្ដោតលើអាជីពផ្ទាល់ខ្លួនជាង។
Azline Ariffin ជាតារាចម្រៀងស្រីជនជាតិម៉ាឡេស៊ីដ៏ល្បីអាយុ ៤២ ឆ្នាំ ដែលជាអ្នកនិពន្ធបទចម្រៀង Hi Hi Bye Bye ក្នុងឆ្នាំ ២០០៣ បច្ចុប្បន្នមានអ្នក Follow ជាង ១៧៣,០០០ នាក់។ កាលពីដើមខែមីនាកន្លងទៅ នាងបានលាតត្រដាងរឿងមួយ ដោយរូបនាងបានធ្វើច្បាប់ពហុពន្ធភាពជាមួយប្តីរបស់នាងឈ្មោះ Wan Moh Hafizam អាយុ ៤៧ ឆ្នាំក្នុងឆ្នាំ ២០២១ ។ កាលពីខែមីនាឆ្នាំមុន Hafizam បានរៀបការជាមួយប្រពន្ធទីពីររបស់គាត់ ដែលធ្វើការជាវេជ្ជបណ្ឌិតនៅអាយុត្រឹមតែ ២៦ ឆ្នាំតែប៉ុណ្ណោះ។

ការសម្រេចចិត្តនេះ ជាការយល់ឃើញរបស់នាងផ្ទាល់ នាងក៏ជាអ្នកជួយប្តីជ្រើសរើសប្រពន្ធថ្មី ហើយបានលើកហេតុផលក្នុងការសម្រេចចិត្តទុកឲ្យភរិយាទីពីរនៅក្បែរស្វាមី ក្នុងពេលដែលលោកផ្ដោតលើអាជីពការងារ។ ក្នុងនោះបាននិយាយថា “ខ្ញុំជាអ្នកធ្វើការ ការងាររបស់ខ្ញុំជារឿយៗតម្រូវឲ្យខ្ញុំធ្វើដំណើរផ្លូវឆ្ងាយ ហើយខ្ញុំមានអារម្មណ៍មិនស្រួល។ ខ្ញុំត្រូវការអ្នកផ្សេងមកជួយការងារផ្ទះខ្ញុំ”។
យ៉ាងណាក៏ដោយ ពហុពន្ធភាព (រៀបការ) គឺស្របច្បាប់នៅក្នុងសាសនាអ៊ីស្លាម ហើយបុរសម្នាក់អាចមានប្រពន្ធរហូតដល់បួននាក់។ ប៉ុន្តែការអនុវត្តនេះគឺខុសច្បាប់សម្រាប់សាសនាផ្សេងទៀតដែលមិនមានចែងសម្រាប់ប្រទេសដែលមានប្ដីប្រពន្ធមួយឡើយ។
លើសពីនេះទៀតដែរ នាងបានលាតត្រដាងបន្ថែមទៀត នាង និងប្រពន្ធទីពីររបស់គាត់ម្នាក់ៗបានស្នាក់នៅជាមួយប្តីរបស់នាង ជាច្រើនសប្តាហ៍ជំនួសគ្នាទៅមក។ មនុស្សស្រីតែងប្រច័ណ្ឌគ្នាជាធម្មតា ប៉ុន្តែសម្រាប់នាង បើប្តីខ្ញុំមានទំនួលខុសត្រូវនិងយកចិត្តទុកដាក់គ្រប់គ្រាន់។ ស្ត្រីក៏មិនស្ទាក់ស្ទើរក្នុងការចែករំលែកឲ្យគ្នាដែរ។ ប៉ុន្តែនាងក៏បានទទួលស្គាល់យ៉ាងស្មោះត្រង់ថា Polyamory មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។ បើប្រពន្ធទីមួយមិនអាចទទួលយកបាន នោះកុំធ្វើអី ព្រោះវានឹងជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពផ្លូវចិត្តរបស់ប្រពន្ធ និងកូនជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេង TikTok ម្នាក់ រងពិន័យ ក្រោយបង្ហោះឃ្លិបហៅទីក្រុងហូជីមិញថា ជាជម្រកឧក្រិដ្ឋកម្ម

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?