Connect with us

ជីវិតកម្សាន្ដ

ខេមរ: សិរីមន្ត សម្រេចលុបចោល MV បទ «ឆ្នាំហ្នឹងសប្បាយខ្លាំង» ស្របតាមបំណងអ្នកគាំទ្រ

បានផុស

នៅ

នៅលើទំព័រហ្វេសប៊ុក លោក ខេមរ: សិរីមន្ត បានប្រកាស​បលុបចោល MV បទ «ឆ្នាំហ្នឹងសប្បាយខ្លាំង» ដែល​រង​ការ​រិះគន់ពីអ្នកគាំទ្រ​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង ខេមរ: សិរីមន្ត បានបញ្ជាក់ថា បទ «ឆ្នាំហ្នឹងសប្បាយខ្លាំង» គិតមកដល់ពេលនេះ ចំនួនអ្នកទស្សនា Teaser មាន (2M) នៅក្នុងហ្វេស​ប៊ុក​ផ្ទាល់ខ្លួន និង MV (1M) នៅក្នុងយូធូបរយ:ពេល ២ ថ្ងៃ។

យ៉ាងណាមិញ បើតាម​កំពូល​តារាចម្រៀងរូបនេះ​ ការសម្រេច​ចិត្ត​លុប​គឺ​លុបតែ MV តែប៉ុណ្ណោះ។

តាមរយ:ការប្រកាសពីសំណាក់លោក ខេមរ: សិរីមន្ត ក៏មានការបញ្ចេញ​មតិផ្សេងៗគ្នាពីមហាជនដោយខ្លះយល់​ថា ការលុប MV បទខាងលើនេះជា​រឿងល្អ។ រីឯ​អ្នក​ខ្លះទៀតទៀតលើកហេតុផល​ថា ដូចជាមិនអាក្រក់ណាស់ណាទេថ្វីត្បិតតែបទត្រៀមចូលឆ្នាំគឺបែបសប្បាយមិនមែនបទប្រពៃណី។ បន្ថែមពីនេះ​អ្នក​គាំទ្រ​​​ក៏​ឲ្យ​​អ្នក​រិះគន់​មានការ​គិតពិចារណាឡើងវិញលើការ​រិះគន់បែបស្ថាបនាកុំរិះគន់ព្រោះតាមគ្នា។

កំពូលតារាចម្រៀងមាន​ងារជាឧកញ៉ា ខេមរ: សិរីមន្ត មួយ​រយៈចុងក្រោយ​នេះ​បានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ដើម្បីស្រូបទាញប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជននិងមិត្តៗយុវវ័យ។

ការចេញបទចម្រៀងថ្មីៗរបស់ លោក ខេមរ: សិរីមន្ត កន្លងមកផ្ទុះ​ការ​គាំទ្រផងនិងរិះគន់ផងពោលគឺចាប់តាំងពីចេញបទ «CALL ME PAPA» បទ «អូនរាំអែន» និងបទ“ឆ្នាំនឹងសប្បាយខ្លាំង” ដែលមិនមែនជាបទបែបប្រពៃណីទេគឺជាបទចង្វាក់​បែបទំនើប៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម