ជីវិតកម្សាន្ដ
ករុណា ពេជ្រ ហួសចិត្តអ្នក Troll សើចចំអក សេះសមុទ្រ បាញ់ទឹក នៅខេត្តកំពត
តារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីមានការចែករំលែកវែកញែកដោយមានអ្នកខ្លះបានរិះគន់ ឬtrollសើចចំអកឡកឡឺយរូបសេះសមុទ្របាញ់ទឹកដែលកំពុងរំលចសម្រស់យ៉ាងស្រស់ស្អាតនៅទឹកដីខេត្តកំពត ជាទីចាប់អារម្មណ៍សម្រាប់មហាជន និងភ្ញៀវទេសចរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/IMG_20240408_131625_196.jpg)
ប្រាកដណាស់ ក្រោយមានការបង្ហោះចែករំលែកនូវរូបភាពសេះសមុទ្របាញ់ទឹកនៅឯឆ្នេរសមុទ្រខេត្តកំពតនោះគេសង្កេតឃើញទស្សនិកជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំបានបង្ហាញការចាប់អារម្មណ៍ និងកោតសរសើរគ្រប់គ្នាចំពោះសមិទ្ធផលថ្មីមួយនេះ តែផ្ទុយគ្នានោះក៏មានបុគ្គលមួយចំនួនតូចបានរិះគន់លក្ខណៈសើចចំអកឡកឡឺយផងដែរ។
ដោយឡែកតារាប្រុសលោក ករុណា ពេជ្រ ក៏បានចេញមុខនិយាយពាក់ព័ន្ធរឿងនេះផងដែរដោយលោកយល់ថាការរិះគន់ពីសំណាក់មនុស្សមួយចំនួនជារឿងមិនត្រឹមត្រូវ ឬមិនគួរកើតមានឡើយ។ លោកនិយាយថា «សុំអភ័យទោសបងប្អូនមួយចំនួនតូចពេលនេះខ្ញុំសូមឆ្ងល់ថា ថីបានគេ Troll សើចចំអកឡកឡឺយរូបហ្នឹង? តើវាខុសអី្វគេ?»
![](https://www.kampucheathmey.com/wp-content/uploads/2024/04/IMG_20240408_131846.jpg)
លោក ករុណា ពេជ្រ លើកឡើងទៀតថា “ពេលខ្លះមានអារម្មណ៍ថា បងប្អូនមួយចំនួនតូចផ្តេកផ្តួលជោតាមគ្នានៅកំពតបែរជានាំគ្នាថា Singapot ..ស៊ីនហ្គាពត ណាណីវិញ? ចូលចិត្តណាស់ អារបស់ដែលអាចជួយជាផ្នែកមួយដើម្បីជួយទាក់ទាញឲ្យបងប្អូនបានសើចញញឹមថតរូបលេងក្នុងខេត្តកំពតសោះ បែរជាទៅនាំគ្នា Troll គ្រប់រូបភាពទៅវិញអ៊ីចឹង”។
លោកបន្តថា «ដាក់រូបភាពសេះសមុទ្រនៅតំបន់សមុទ្រហើយបាញ់ទឹកវាខុសអី្វ….? តិចគេធ្វើរូបនាគសមុទ្រព្រួសភ្លើងវិញ ពេលខ្លះបណ្ឌិត Facebook មួយចំនួនតូចលេងដូចជ្រុលពេក អ្វីល្អយើងនាំគ្នាត្រេកអរទៅ អ្វីមិនល្អយើងនាំគ្នារិះគន់ក្នុងន័យស្ថាបនាទៅទើបល្អ ខ្ញុំនិយាយមែនរូបសំណាកសេះសមុទ្រនេះ គេធ្វើឡើងសមមិនខុសខ្នាតស្អាតសមសួនមិនវែង ឬកន្តឿ ខ្លីអ្វីផង»។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/FB_IMG_1712554211388.jpg)
ជាមួយគ្នានេះអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដែរថា «របស់ធ្វើបានស្អាតបង្អាប់ទៅជាសាំកាពតទៅវិញមនុស្សមួយចំនួនទៅប្រៀបធៀបអីប្រទេសគេ យើងស្ទាយស្អាតបែបយើង ហេតុអ្វីយកប្រទេសគេដាក់ដើមអក្សទៅវិញ តែស្កៗ ដូចកន្ទុយខ្លែងអនិច្ចាណាស់ ខែ្មរមិនចេះសាមគ្គីគ្នាដូចថៃសោះ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/FB_IMG_1712554215157.jpg)
ចំណែកលោក ផែង វណ្ណៈ បានលើកឡើងថា «ប្អូនប្រុសអើយបងចូលទៅមើល ខមមិន មួយចំនួន បងឈឺចាប់ណាស់ អ្នកខមមិនខ្លះ មើលងាយ សមិទ្ធផលរបស់ជាតិយើង ដូចករណីរូបសេះសមុទ្រដែលកំពុងទទួលបានការគាំទ្រភ្លូកទឹក ភ្លូកដី ក៏ពួកខមមិនមួយក្ដាប់តូចវាយប្រហារដែរ ៕
អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច