Connect with us

ជីវិតកម្សាន្ដ

ផលិតករ លៀក លីដា ស្នើរក្សាភាពស្ងៀមស្ងាត់ក្រោយរងការចោទថារឿង”ប្រវត្តិស្នេហ៍នាងនាថ” ចម្លងពីគេ

បានផុស

នៅ

ដូចប្រិយមិត្តបានដឹងហើយ​ថា​កន្លងមកលោក លៀក លីដា ផលិតករ​​ភាពយន្ត​ល្បី​របស់​ខ្មែរ​បាន​​បញ្ចេញ​ស្នាដៃ​ផលិតរឿង​ជា​បន្តបន្ទាប់ ហើយ​ក្នុងនោះ​លោក​ក៏​បាន​ចាយ​ទុនខ្ទង់​លានដុល្លារ​ដើម្បីថតរឿង ” ប្រវត្តិ​ស្នេហ៍​នាង​នាថ” ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ដែលរឿង​នេះទទួលបានការគាំទ្រ និង​ចាប់​អារម្មណ៍​ខ្លាំង​ទស្សនិកជន ស្រាប់​តែថ្មីៗ​នេះ​មាន​ការ​លើក​ឡើង​ថា ស្នាដៃរបស់​លោក​គឺរឿង«ប្រវត្តិស្នេហ៍នាងនាថ» បានចម្លងស្នាដៃរ​បស់គេទៅវិញ។ ចំណុច​​នេះត្រូវបានលោក លៀក លីដា បានចេញ​មុខ​ស្នើ​ដល់អ្នកគាំទ្រ​រក្សាភាព​ស្ងៀមស្ងាត់​ពោល​គឺ​បញ្ឈប់​ការឈ្លោះ និងខឹងគ្នា។

លោក លៀក លីដា បានបញ្ជាក់ថា «រឿងប្រវត្តិស្នេហ៍នាង​នាថ ត្រូវបានចងក្រង និងប្រមូល​នៅអ្វីដែល​ដូនតាយើងបានបន្សល់ទុកឲ្យ​នៅក្នុងសា​ច់រឿងនេះ​ទាំង​មូលបានបង្កប់នូវ​សិល្បៈ​វប្បធម៌របស់ខ្មែរ​យើង ជាពិសេសខ្លឹមសារនៃការអប់រំ និងតម្លៃ​នៃសន្តិភាព។ គេថា​​យើង copy ជារឿងរបស់គេ យើង​ឈប់នាំគ្នា​ឈ្លោះឈប់នាំគ្នាខឹង។ សូមយើង​នាំគ្នា​ចង់ក្រងប្រមូលនិង​ដាក់​បង្ហាញទៅកាន់ពិភពលោក»។

ផលិតករ លៀក លីដា បាន​អំពាវនាវ​ទៀត​ថា​ចូលរួម share នៅ​អ្វីដែល​យើង​មាន​នៅ​អ្វី​ដែល​ជា​របស់​យើង និង​នៅអ្វី​ដែល​យើង​កំពុង​តែធ្វើ​ឲ្យ​គេ​បាន​ដឹង។ ជាមួយគ្នានេះ​ដែរ ក៏មានការ​បញ្ចេញ​មតិ​របស់​អ្នក​គាំទ្រ​ថា
អ្វី​ដែល​សំខាន់​ប្រវត្តិ​រឿង​នាងនាថ ជា​សាច់រឿងពិត​កើត​ឡើងនៅ​ខេត្តបាត់​ដំបង​ប្រសិន​បើ​បាន​ស្រាវ​ជ្រាវ ឈ្មោះ​វត្ត និង​​ព្រះសង្ឃ​ដែល​បង្រ្កាប​ខ្មោច​នាង​នាថ​បានដាក់​បញ្ជូល​ក្នុង​​សាច់រឿង​​កាន់​តែពិសេស។

ចំណែក​ពិធីករ​លោក ប៉ែន ចំរ៉ុង បាន​លើក​ឡើង​ថា សរសើរ​គេ ​គ្មាន​អ្វីគេ​ប្រឹង​ប្រូម៉ូត​គេ​ប្រឹងធ្វើ​​ឲ្យមាន​អ្វីចុះ​ចំណែក​យើង​​មាន​សព្វមាន​គ្រប់​ហើយ​នៅ​ឡើយ​តែ​ការគាំទ្រ​លើក​ស្ទួយ​ជួយ​គ្នាម្នាក់​​បន្តិច​ៗ​ទៅ​មិន​ថាអ៊ីចឹង​​យើងម្ចាស់​​ពិតមាន​អី្វត្រូវខ្លាច។ យ៉ាង​ណា​ក៏​​មាន ការ​លើក​ឡើ​ដែរ​ថា គាំទ្រ​ស្រលាញ់​កម្ពុជា​គាំទ្រ​ថែរក្សា​ជា​កាតព្វកិច្ច​របស់​កូន​ខ្មែរចូលរួម​អភិភារក្ស​លើក​តម្កើង​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម