ជីវិតកម្សាន្ដ
ក្រុមតន្ត្រី Hashtag band បកស្រាយ ក្រោយជួបរឿងអន់ចិត្តថ្ងៃសង្ក្រាន្តវិទ្យាល័យព្រះសីហនុ
ទស្សនិកជន និងអ្នកគាំទ្រ មានការចាប់អារម្មណ៍ បន្ទាប់ពីមានការចែករំលែកពាក់ព័ន្ធនឹងរឿងហួស ចិត្តមួយរវាងក្រុមតន្ត្រី Hashtag band ជាមួយគណៈគ្រប់គ្រងសាលានៅក្នុងថ្ងៃអបអរសង្ក្រាន្តវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាម ខណៈក្រុមនេះកំពុងលេងសុខៗ ក៏ត្រូវបានបញ្ឈប់ទាំងកណ្ដាលទីតែម្ដង។

បើតាមប្រភពបានឲ្យដឹងថា មូលហេតុដែលក្រុម Hashtag band សម្រេចឈប់លេង និងចុះចេញពីលើឆាកភ្លាមៗនោះ ដោយសារតែពួកគេមានការអន់ចិត្តជាមួយគណៈគ្រប់គ្រងសាលាដែលបាននិយាយកាត់ចង្វាក់ ដើម្បីសុំឲ្យមានការចាក់ធុងបាសជំនួសវិញ ពោលគឺចង់ឲ្យសិស្សបានរាំសប្បាយគ្រប់គ្នា។ ប៉ុន្តែ ភ្លាមៗ នោះដែរ ក្រុមខាងលើ ក៏បានបញ្ឈប់សកម្មភាពច្រៀងរបស់ខ្លួន។
ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុករបស់ក្រុម Hashtag band បានបង្ហោះខ្លឹមសារភ្ជាប់នូវវីដេអូដូច្នេះថា «ឯណាតម្លៃសិល្បៈ? ពួកខ្ញុំអត់ខឹងទេ តែខ្ញុំអស់សំណើច ដែលខ្លួនលោកជាគណៈគ្រប់គ្រងមួយរូបដែរ តែបែរជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ»។ ក្រោយមកទៀត ក្រុមខាងលើ ក៏បានចេញវីដេអូខ្លីមួយទៀត ដោយបកស្រាយថា សម្រាប់ហេតុផលដែលធ្វើឲ្យក្រុមរបស់ខ្លួនឈប់ទាំងកណ្ដាលទី ដោយសារតែពេលកំពុងលេងទើបតែដល់បទទី ២ ក៏ស្រាប់តែខាងនាយកសាលាបានស្នើឲ្យបញ្ឈប់ត្រឹមហ្នឹង…….។

ក្រុម Hashtag band បានបញ្ជាក់ថា «នេះហើយជាមូលហេតុដែលធ្វើឲ្យពួកខ្ញុំមានការអន់ចិត្ត ព្រោះថា ខាងអ្នកគ្រប់គ្រងសាលាហាក់មិនឲ្យតម្លៃដល់ក្រុមពួកខ្ញុំ ទើបពួកខ្ញុំក៏សម្រេចចុះពីលើឆាក ដូច្នេះហើយ សុំបងប្អូនកុំគិតថា ពួកខ្ញុំខ្វះសីលធម៌ ហើយម្យ៉ាងវិញទៀតបើតាមគម្រោងគឺពួកយើងត្រូវលេងរហូតដល់ទៅ ៦ បទ ឯណោះ នៅកម្មវិធីសង្ក្រាន្តនេះ»។ ក្រុមនេះ ក៏បានអរគុណចំពោះអ្នកគាំទ្រផងដែរ។
ដោយឡែកងាកមកមើលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការវែកញែកជាខ្លាំង ជុំវិញបញ្ហានេះ ខណៈមានការរិះគន់ជាច្រើនទៅលើគណៈគ្រប់គ្រងសាលាខាងលើថាខ្វះសីលធម៌។ ក្នុងនោះដែរ ក៏មានតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានចូលទៅបញ្ចេញមតិថា «អត់មានសុជីវធម៌សោះតែម្តង បើខ្លាចសិស្សមិនបានរាំធុងបាសអញ្ជើញគ្នាមកច្រៀងធ្វើអីឆ្ងល់ដែរ មិនចាក់បាសរាំតែម្ដងទៅ។ និយាយប្រណាំងគ្នាអ្នកច្រៀង មើលតែសង្ក្រាន្តប៉ាហ៊ីហើយ»។ ចំណែកខ្លះទៀតបានលើកឡើងថា «ទៅថាឲ្យគ្រូ គ្រូគាត់ព្យាយាមឲ្យអ្នកមើលនៅមើលពួកគាត់ដល់ចប់ មិនមែនគាត់ចង់កាត់ចង្វាក់ទេ ដឹងហើយថា យុវវ័យសម័យឥឡូវយ៉ាងម៉េច,ម្នាក់សុំគ្រូ ពីរនាក់សុំគ្រូ ហើយមើលៗ ទៅថា មនុស្សរាប់រយនាក់រំអុកគ្រូ រហូតគ្រូក៏ប្រកាសទៅឲ្យឭទាំងអស់គ្នា, ណាមួយគ្រូក៏មិនដឹងថាពួកគាត់ត្រូវចូលដាក់វគ្គច្រៀងដែរ។ សូមព្យាយាមយកចិត្តស្ដាប់ និងមើលលើស្ថានភាព»។

ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការចេញមុខបំភ្លឺណាមួយពីខាងភាគីសាលានៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)