ជីវិតកម្សាន្ដ
ជូរី ល្អហួស និងម្តាយ ប្រតិកម្មឆ្លើយតប ក្រោយរងការរិះគន់លើការស្លៀកពាក់ថាមិនមែនខ្មែរ
ម្ចាស់មកុដ Miss Preteen Junior Idol 2024 និង អ្នកនាង ដេននី ក្វាន់ ដែលជាម្តាយ បានចេញប្រតិកម្មឆ្លើយតបសម្តែងការហួសចិត្តជាខ្លាំង បន្ទាប់ពីរងការរិះគន់ពីសំណាក់ស្ត្រីម្នាក់ដោយការប្រមាថមើលងាយចំពោះការស្លៀកពាក់ និងលើកឡើងថា ការធ្វើបែបនេះទំនងម្តាយកូនពួកគេពុំមែនជាខ្មែរទេ។

ផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ វិចិត្រណា អលង្កការត្បូងធម្មជាតិ បានរិះគន់ភ្ជាប់រូបភាពរបស់បវរកញ្ញាវ័យក្មេង ល្អហួស ដោយសរសេរខ្លឹមសារថា «ខ្ញុំមិនទើសនឹងរូបកាយស្អាតវ័យក្មេងរបស់នាងទេ ប៉ុន្តែម្តាយនាងព្រមឲ្យនាងធ្វើបែបនេះវាស្ទើរតែស្រាតកូនស្រីខ្លួនឲ្យគេមើលជាសាធារណៈ ដើម្បីដុតរោលរាលភ្លើងតណ្ហាភ្លើតភ្លើនក្នុងសង្គមអាវាសែ ពួកនេះមើលទៅមិនមែនជាជនជាតិខ្មែរយើងពិតប្រាកដទេ ព្រោះខ្មែរយើងមានសេចក្ដីថ្លៃថ្នូរប្រកបដោយកិត្តិយស….ភាពថ្លៃថ្នូរ នៃស្ត្រីខ្មែរនៅឯណា?»។
ឆ្លើយតបការរិះគន់ខាងលើ បវរកញ្ញា ជូរី ល្អហួស បានលើកឡើងថា «ជាដំបូង ក្មួយ សូមគោរពជម្រាបសួរទៅដល់អ្នកមីង អ្នកមីងអាចជេរក្មួយបាន តែសូមអ្នកមីងកុំប្រមាថម្ដាយក្មួយអី ក្មួយសុំចិត្តអ្នកមីង ព្រោះអ្នកមីងក៏ជាម្ដាយគេមួយរូបផងដែរ ក្មួយសូមទទួលយកមតិរិះគន់របស់អ្នកមីងក្នុងន័យស្ថាបនា តែមិនមែនក្នុងន័យជាន់ពន្លិច»។

ល្អហួស បញ្ជាក់ថា «ក្មួយចង់ជម្រាបទៅអ្នកមីងថា តម្លៃស្ត្រីខ្មែរដែលអ្នកមីងចង់បានគឺក្មួយមិនអាចផ្គាប់ចិត្តអ្នកមីងតែម្នាក់បានទេ ព្រោះពេលក្មួយបានបង្ហាញភាពជានារីខ្មែរ ស្ត្រីខ្មែរ ទៅកាន់ពិភពលោកគេឃើញគ្រប់ៗ គ្នា គឺពេលក្មួយរាំរបាំអប្សរាបង្ហាញឈុតតំណាងជាតិដែលជាអត្តសញ្ញាណជាតិខ្មែរ លះបង់គ្រប់បែបយ៉ាង ទាំងកម្លាំងចិត្ត កម្លាំងកាយ បេះដូងដ៏បរិសុទ្ធ បង្ហាញពីភាពទន់ភ្លន់របស់ស្ត្រីខ្មែរ តើអ្នកមីងបានសរសើរក្មួយទេ? និងបានជួយស៊ែរសរសើរពីកូនខ្មែរដែលនាំកិត្តិយសកេរ្តិ៍ឈ្មោះដ៏ល្បីមកជូនជាតិមាតុភូមិទេ?»។
ចំណែកឯ អ្នកនាង ដេននី ក្វាន់ បានប្រតិកម្មទាំងក្តៅចិត្តថា «ហើយថី បានមកដៀលអញនឹង ទើបចេញពីព្រៃមែនបានមិនដឹងខ្យល់អីសោះ កន្លែងណាដែលថា ស្ទើរតែស្រាត? ហើយកូនអញអាវាសែត្រង់ណា? ចេញមកភ្លើខុសរបៀបអានេះ គេមិនមែនហៅថារិះគន់ស្ថាបនាទេ គឺជាន់ហើយជេរទៀត»។ យ៉ាងណាក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្ត ល្អហួស កុំឲ្យខ្វល់នឹងសម្ដីរិះគន់ពីសំណាក់បុគ្គលមួយចំនួនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ