ជីវិតកម្សាន្ដ
គ្រងឈុតអប្សរាលើទឹកដី កម្ពុជា ម្ចាស់មកុដ MU ទទួលការសរសើរយ៉ាងគគ្រឹកគគ្រេង
បវរកញ្ញាចក្រវាលឆ្នាំ ២០២៣ Sheynnis Palacios និងជាម្ចាស់មកុដ Miss Universal 2023 (MU) បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៤ តបតាមការអញ្ញើញរបស់ម្ចាស់ស្ថាប័ន MU ខ្មែរ បន្ទាប់ពីនាងទើបធ្វើដំណើរទៅថៃនិងឡាវប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។
ថ្វីបើយ៉ាងណាក៏ដោយ ការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានេះ ក៏ជាលើកដំបូងរបស់ម្ចាស់មកុដ MU ផងដែរ។ ជាពិសេសក្នុងដំណើរនេះគឺជាការណែនាំពីវប្បធម៌ខ្មែរ ហើយព្រមទាំងឲ្យរូបនាងផ្ទាល់ទទួលយកនូវបទពិសោធន៍ថ្មីនៃវប្បធម៌ដ៏សម្បូរបែបលើទឹកដីអច្ឆរិយមួយ។
លើសពីនេះ តាមរយៈរូបភាពដែលបង្ហោះដោយគណនីផ្លូវការរបស់ Miss Universal និងស្ថាប័ន Miss Universal កម្ពុជាបានបង្ហាញនូវឈុតអប្សរាដែលរាជិនីសម្រស់រូបនេះ គ្រងជាមួយនឹងបវរកញ្ញាចក្រវាលកម្ពុជា ចន សុទិម៉ា។ ក្រោយមក ឈុតទី២ Sheynnis Palacios ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ សំពត់សម្លុយសារបាប់ និងពានាស្បៃ ដែលសុទ្ធសឹងជាផលិតផល និងសិប្បកម្មរបស់ខ្មែរពិតៗ។ ចំណេកសំពត់ល្បើកសារបាប់ ចេញពីកីតម្បាញ ព្រែកហ្លួង ខេត្តកណ្តាល និងរៀបចំរចនាឡើងដោយ ណុបដាណេ សម្អាងការ។

អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺមេ MU ថៃ បានចេញសារថ្លែងអំណរគុណដល់ស្ថាប័នកម្ពុជាយ៉ាងវែងអន្លាយថា ”ស្ថាប័នបវរកញ្ញាចក្រវាល (MUO) សូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្រងនៃកម្ពុជា បានផ្តល់ឱកាសឲ្យបវរកញ្ញាចក្រវាឡឆ្នាំ ២០២៣ sheynnispalacios ទទួលយកការបង្ហាញជាទីគោរពរបស់អ្នក ដោយបង្ហាញខ្លួនជាអប្សរា។ បទពិសោធន៍ម្តងក្នុងមួយជីវិតនេះ បានបំពេញបេសកកម្មសាជីវកម្មរបស់យើងក្នុងការបំពេញនូវគំរូនៃភាពស្រស់ស្អាត ឥទ្ធិពលសង្គម និងវប្បធម៌។ អរគុណសម្រាប់ការជឿជាក់លើរាជិនីរបស់យើង”។
យ៉ាងណាក៏ដោយ បន្ទាប់ពីរូបភាពរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២៣ Sheynnis Palacios គ្រងឈុតអប្សរានិងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ សំពត់សម្លុយសារបាប់ និងពានាស្បៃ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសមហាជននៅក្នុងប្រទេសកម្ពុជា ចូលទៅបញ្ចេញសាទរយ៉ាងគគ្រឹកគគ្រេង។ នេះក៏ជារឿងភ្ញាក់ផ្អើលបំផុតមួយដែរ សម្រាប់បវរកញ្ញារូបនេះ បានគ្រងឈុតខ្មែរលើកដំបូង ហើយក៏ជាការផ្វផ្សាយនូវវប្បធម៌ និងអរិយធម៌របស់ប្រទេសកម្ពុជាផងដែរ។
សូមជម្រាបជូនថា Sheynnis Palacios តំណាងឲ្យប្រទេស Nicaragua បានឈ្នះមកុដ Miss Universe ២០២៣ លើកទី ៧២ ហើយនាងក៏ជាជនជាតិនីការ៉ាហ្គ័រដំបូងគេដែលបានឈ្នះបវរកញ្ញាចក្រវាឡ។ ចំណែកលំដាប់រងទីមួយបានទៅលើ Posiu តំណាងឲ្យប្រទេសថៃ និងលំដាប់រងលេខលេខ២ បានទៅលើ Moraya Wilson ជាបវរកញ្ញាមកពីប្រទេសអូស្ត្រាលី៕
សូមទស្សនានូវរូបភាពរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២៣ Sheynnis Palacios ខាងក្រោមនេះ៖







អត្ថបទ៖ សាង ស្រីល័ក្ខ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ