ជីវិតកម្សាន្ដ
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
បន្ទាប់ពីផ្ទុះការរិះគន់បាញ់ចាក់ស្រោចដូចទឹកបាក់ទំនប់ពាក់ព័ន្ធរឿងរ៉ាវថ្ងៃសង្ក្រាន្តនៅវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាម ដែលមានការលើកឡើងថា គណៈគ្រប់គ្រងសាលាមិនឲ្យតម្លៃ និងប្រើកាយវិការខ្វះសីលធម៌ទៅលើក្រុមតន្ត្រី Hashtag band នោះ ពេលនេះខាងគណៈគ្រប់គ្រងសាលាបានចេញសេចក្ដីបំភ្លឺជុំវិញករណីនេះ។

នៅក្នុងសេចក្ដីបំភ្លឺរបស់គណៈគ្រប់គ្រងសាលាវិទ្យាល័យព្រះសីហនុ កាលពីថ្ងៃទី ១០ ខែមេសា ចុះហត្ថលេខាដោយលោក ផាវ សុខផល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ឬ បង្ហោះចោទប្រកាន់ពីសំណាក់ក្រុម Hashtag band ដែលនិយាយថា ខាងគណៈគ្រប់គ្រងមិនផ្តល់តម្លៃចំពោះក្រុមរបស់ខ្លួននោះ ខាងសាលាសូមធ្វើការបដិសេធន៍ទាំងស្រុង ដោយហេតុផលថា យើងខ្ញុំមិនមានចេតនាមើលងាយសិល្បៈដូចការលើកឡើងរបស់គេហទំព័រហ្វេសប៊ុក Hashtag band នោះឡើយ។
យើងខ្ញុំសូមជម្រាបសាធារណជនមេត្តាជ្រាបថា ក្រុម Hashtag band ដែលមកចូលរួមច្រៀងនៅក្នុងកម្មវិធីសង្ក្រាន្ត កាលពីល្ងាចថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ នោះ គណៈគ្រប់គ្រងសាលាសូមបញ្ជាក់,១.មិនបានជួល ឬ អញ្ជើញពួកគាត់មកចូលរួមសម្តែងទេ ហើយពួកគាត់ក៏មិនបានមកសុំការអនុញ្ញាតពីគណៈគ្រប់គ្រងសាលាផ្ទាល់ដែរ។ ២.ដោយសេចក្ដីស្រលាញ់សិល្បៈ និងការយោគយល់ គណៈគ្រប់គ្រងសាលាមិនបានឃាត់ឃាំងពួកគាត់សម្តែងទេ ទាំងដែលពួកគាត់មិនឲ្យតម្លៃមកលើគណៈគ្រប់គ្រងសាលាបន្តិចសោះ។ ៣.អំឡុងពួកគាត់កំពុងរៀបចំសម្តែង ខ្ញុំបាទ ក្នុងនាមជានាយកសាលា ក៏បានព្យាយាមសូមសំណូមពរក្រុមការងាររបស់ Hashtag band ស្ងាត់ៗ នៅខាងក្រោយឆាកពីរដងរួចមកហើយ ដោយសុំឲ្យពួកគាត់សម្តែងតែ ៣ បទ បានហើយ ដោយហេតុថា ខកខានកម្មវិធីរបស់សាលាដែលបានគ្រោងទុក ប៉ុន្តែពួកគាត់នៅតែចចេសចង់សម្តែង ៦ បទ ដោយមិនឲ្យតម្លៃលើកម្មវិធីសង្ក្រាន្តវិទ្យាល័យយើង។ ដូច្នេះហើយ ទើបនាយករងសាលាដែលជាគណៈកម្មការកាន់កម្មវិធីប្រកាសសុំការអធ្យាស្រ័យពីពួកគាត់ម្តងទៀត ឲ្យសម្តែងតែ ៣ បទ បានហើយ។

សេចក្ដីបំភ្លឺ បានចាត់ទុកថា ការបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីសំណាក់ក្រុម Hashtag band ធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរកិត្តិយសកេរ្តិ៍ឈ្មោះគណៈគ្រប់គ្រងសាលាវិទ្យាល័យព្រះសីហនុនៅក្នុងសង្គម ពិសេសធ្វើឲ្យសាធារណជនមានការយល់ច្រឡំរហូតមានការជេរប្រមាថតាមរយៈបណ្ដាញសង្គមយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង