Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ! លោកជំទាវ ស៊ន សៀវម៉ី រៀប​ចំ​ពិធីសែនព្រេន​ជាមួយគូដណ្តឹង

បានផុស

នៅ

លោក​ជំទាវ​ ស៊ន សៀវម៉ី ដែល​ជាម្ចាស់​​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រចាំ​ទ្វីបអាស៊ី Asian Games​កាលពី​ឆ្នាំ​២០១៤ លើ​វិញ្ញាសា​តេ​ក្វាន់​ដូ​វីរ នៅ​រសៀល​ថ្ងៃ​ទី២២ ខែកុម្ភៈ​នេះថ្ងៃទី២២ នេះ បានរៀបចំ​ពិធីសែនព្រេន​ជា​មួយគូ​ដណ្តឹង​ដោយសារ​ស្ថានភាព​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​ថា កាល​ពី​ថ្មីៗ​នេះ ​លោកជំទាវ ស៊ន សៀវម៉ី​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ដល់ ស៊ន សៀវ​ម៉ី ជា​ជំនួយការ​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​ក្នុង​នីតិកាល​ទី​៤ ដោយ​មិន​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​ឡើយ​។

ស្រាប់តែ​នារសៀល​ថ្ងៃទី២២ ខែកុម្ភៈនេះ លោកជំទាវ បាន​រៀប​ចំ​ពិធីសែនព្រេន ជា​មួយគូ​ដណ្តឹង​របស់​ខ្លួន​ ដោយ​ពិធីសែនព្រេន​នេះ​ គឺ​ជំនួស​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​គូ​ដណ្តឹង កែវ ដេវីត ហើយ​ត្រូវ​លើក​ទៅ​រៀបចំ​នៅ​ចុងឆ្នាំ​វិញ ក៏​ព្រោះតែ​ស្ថានភាព​កូ​វីដ​-១៩។

សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ផ្នែក​កីឡា​តេ​ក្វាន់​ដូ WTF ជំទាវ​ស៊ន សៀវ​ម៉ី មាន​កម្ពស់ ១,៨៣ ម៉ែត្រ វ័យ​២៥​ឆ្នាំ​ធ្លាប់​បាន​សាង​ស្នាដៃ​ជូន​ជាតិ​ជាច្រើន​ដូចជា ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១១ ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ ៥៧-៦២ គីឡូក្រាម​។ ចូលដល់​ឆ្នាំ​២០១៣ ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ ៦៧-៧៣ គីឡូក្រាម​។ នៅ​ឆ្នាំ ២០១៤ ឈ្នះ​មេដាយមាស Asian Games នៅ​ទីក្រុង​អ៊ី​ន​ឈ័ន​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ប្រភេទ​ទម្ងន់ ៧៣-៨៧ គីឡូក្រាម​។ នៅ​ឆ្នាំ​២០១៧ ឈ្នះ​មេដាយមាស ស៊ី​ហ្គេម នៅ​ប្រទេស ម៉ាឡេស៊ី ទីក្រុង​កូ​ឡា​ឡាំ​ពួរ ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ ៦៧-៧៣ គីឡូក្រាម​។ ចុងក្រោយ​ឆ្នាំ​២០១៩ ឈ្នះ​មេដាយមាស ស៊ី​ហ្គេម នៅ​ប្រទេស​នៅ​ប្រទេស ហ្វីលីពីន ក្នុង​ប្រភេទ​ទម្រន់​លើស ៧៣ គីឡូក្រាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤២ វិនាទី មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម