Connect with us

ជីវិតកម្សាន្ដ

ខេមរៈ សិរីមន្ត រំភើបពេលទទួលបានគំនូរ ខេមរៈ ស្រី ពៅ ក្រោយស្វែងរកទិញគំនូរលោក ស៊ីន ស៊ីសាមុត

បានផុស

នៅ

កាល​ពីថ្មីៗ​នេះ​តារា​ចម្រៀង​លោក ខេមរ: សិរីមន្តរៈ​ បាន​ប្រកាស​តាម​បណ្តាញសង្គម​ដើម្បីស្វែងរក​ទិញ​គំនូរលោក ស៊ីន ស៊ីសាមុត ពីបុរសម្នាក់ដែលបានដាក់លក់យក​លុយទៅព្យាបាលជំងឺ​ម្តាយ។ ក្រោយ​ការ​ប្រកាសនេះ​បានប៉ុន្មាន​ថ្ងៃ​​បុរសរូបនោះ​ក៏បានមកជួបលោក ខេមរៈ​ សិរីមន្ត ដោយ​ភ្ជាប់ជា​មួយគំនូរ​រូបប្អូន​ស្រី​ជាទី​ស្រឡាញ់គឺ ខេមរៈ​ ស្រីពៅ ខណៈ​គំនូរលោក ស៊ីន ស៊ីសាមុត ត្រូវបានគេទិញបាត់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយក្តីរំភើប​បន្ទាប់ ពីទទួលបានគំនូររូបប្អូនស្រីជាទីស្រឡាញ់​គឺកញ្ញា ខេមរៈ​ ស្រីពៅ តារាចម្រៀង​លោក ខេមរៈ​ សិរីមន្ត ក៏បាន​ឧបត្ថម្ភថវិកាចំនួន ១លានរៀលដល់បុរសរូបនោះផងដែរ​ដើម្បីយកទៅ​មើល​ជំងឺម្តាយ។ លោក ខេមរៈ​ សិរីមន្ត បាន​លើក​ឡើងថា​ «​ដំបូងខ្ញុំថា​ចង់ជួយទិញ​គំនូរ​របស់បងប្រុសដើម្បីឲ្យបងមានថវិកាខ្លះព្យាបាលអ៊ុំស្រី តែ​គំនូរ​នោះត្រូវបានគេទិញបាត់ហើយ»។

លោក ខេមរៈ​ សិរីមន្ត បានបញ្ជាក់ថា «បងបានយកគំនូររូបប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ «ខេមរៈ ស្រីពៅ» មកជូនខ្ញុំដោយ​មិនគិតថ្លៃ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ខ្ញុំសូមអរគុណច្រើនបង ខ្ញុំបានជូនថវិកាគាត់ ១០០០០០០រៀល សម្រាប់ធ្វើសាហ៊ុយ និងសម្រាប់ព្យាបាលអ៊ុំស្រីខ្លះ ខ្ញុំសូមជូនពរអ៊ុំស្រីឆាប់បានជាសះស្បើយ និងសូមជូនពរបង​ទទួលបានជោគជ័យនៅក្នុងជីវិតព្រោះបងពិតជាមានទឹកចិត្ត​កតញ្ញូ​ចំពោះ​អ្នកម្តាយខ្លាំងណាស់បុណ្យនឹងជួយបង»។

សូមបញ្ជាក់​ថា កាលពីថ្មីៗកន្លងទៅ​នេះលោក ខេមរៈ​ សិរីមន្ត បាន​ប្រកាស​នៅលើបណ្តាញ​សង្គមដូច្នេះថា «ឃើញហើយមានអារម្មណ៍ថា​ម្តាយ​គេម្តាយយើងតើបងប្អូនស្គាល់លេខលោកពូទេ ខ្ញុំបាទ​ចង់ជួយទិញរូប​គំនូររបស់គាត់ដើម្បី​ឲ្យ​គាត់បានប្រាក់ខ្លះមើល​ជំងឺម្តាយ​របស់គាត់ ម្តាយ​គេម្តាយ យើង​ជូនពរ​លោកអ៊ុំឆាប់ជាសះស្បើយ»។ ប៉ុន្តែយ៉ាងណាមិញគំនូរ លោក ស៊ីន ស៊ីសាមុត ដែលលោក សិរីមន្ត ប្រកាស​រកទិញគឺត្រូវបាន​គេទិញបាត់ទៅហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម