Connect with us

ជីវិតកម្សាន្ដ

នេន ទុំ ចេញមុខបកស្រាយ ក្រោយផ្ទុះការវែកញែករឿងចេញបទចម្រៀងជាមួយស្តេចអាយ៉ៃ ព្រហ្ម ម៉ាញ

បានផុស

នៅ

បន្ទាប់​ពីមានការវែកញែកក្រោយ​​ចេញ​បទ​​ចម្រៀងរួមជាមួយ​ស្តេច​អាយ៉ៃ លោក ព្រហ្ម ម៉ាញ ដែលមានចំណងជើងថា នែ !កូ តារាចម្រៀងរ៉េប នេន ទុំ ពេល​នេះបានចេញ​មុខបកស្រាយ​ច្បាស់ៗ​ទៅកាន់មហាជន និងអ្នកគាំទ្រខណៈអ្នកខ្លះយល់ថាបទនេះច្រៀងចំរដូវក្តៅតែច្រៀងថា​ត្រជាក់ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយ​​តប​ចម្ងល់​របស់​អ្នកគាំទ្រ​តារាចម្រៀងលោក នេន ទុំ បានបញ្ជាក់​ភ្ជាប់វីដេអូ​បកស្រាយ​ថា “បកស្រាយខ្លះៗ​បទជា​មួយ​ពូ ព្រហ្ម ម៉ាញ ក្តៅចង់​ដាច់​ខ្យល់ម៉ិចថា ត្រជាក់ហៅ​ប៉ា​ម៉ិចមិនហៅ [ ពុក ឬ ឪ ] អ្នកReactionអើយដាក់មួយ​ទៅចំណេញទាំងអស់គ្នាទេ។ នេន ទុំ បាន​លើកឡើង​ថា អត្ថន័យនេះ​តាមពិតទៅលោក​ជាអ្នកនិពន្ធ គឺដឹងថា​ខែនេះ​ក្តៅហើយ​តែអ្វីដែលចង់រំលេចដោយសារកូន​ប្រុសម្នាក់ទៅ​ញ៉ោះឪពុកទេ……”។

លោកបន្តថា «ហេតុផលកូន​ទៅញ៉ោះ​ឪគឺ​ចង់បានប្រពន្ធ អញ្ចឹងហើយកូនហ្នឹង​ទោះ​បីដឹងថា ជាខែ​ក្តៅក៏អាច​ថា​ខែ​រងា​ដែរ ព្រោះចង់​បាន​ប្រពន្ធ​អញ្ចឹង​ហើយ​ក៏​ចាប់​ផ្តើម​រំអុក​ឪពុក​ទាំងដឹងថា វាជាខែក្តៅ។ ម្យ៉ាង​ដើម្បី​លួងលោម​ឪពុកឲ្យសប្បាយចិត្តឆាប់​បានទៅ​ស្តីដណ្តឹងប្រពន្ធឲ្យ​ទេ អត្ថន័យ​គឺចង់និយាយ​អញ្ចឹង​សុំបងបង​ប្អូនកុំមានការ​យល់​ច្រឡំ»។

តារារ៉េប នេនទុំ បានបញ្ជាក់ទៀតថា «ចំណែកឯត្រង់ពាក្យ(ប៉ា និងឪពុក)មាន​បងប្អូនខ្លះគាត់​ថាគួរតែដាក់ថា​ប៉ាវិញត្រង់ចំណុចនេះ, នេន ទុំ ថា ខ្ញុំនឹកឃើញអញ្ចឹង​ដែរបងប្អូនតែបទនេះគឺបុរាណលាយសម័យយើង​មើលឃើញរូបភាពបុរាណប្រពៃណី នៅក្នុងហ្នឹង​ហើយ​យើងក៏ស្តាប់​ឮសម្លេង​មាន​ខ្មុយ ទ្រខ្មែរ រនាថ​របស់​ខ្មែរលក្ខណៈ​ប្រពៃណី​ដូច្នេះ​ហើយ​មូលហេតុ​ដែលខ្ញុំដា​ក់ពាក្យប៉ានេះដោយ​សារក្មេងៗសម័យឥឡូវ​ប្រហែល ៩០ភាគរយ​ដែលហៅ​លោកពុកគាត់ថា​ប៉ានេះ ជាចំ​ណុចដែលខ្ញុំដាក់ថា ប៉ាព្រោះចង់ទាញអារម្មណ៍ឲ្យពួកគាត់​ចូលមកស្តាប់ដែរ»។

លោកបន្តទៀតថា «បើសិនខ្ញុំ​ដាក់ពាក្យពុក គឺ​បទនេះរបៀបប្រពៃណីហើយ​បទនេះទៀត​សោតគឺ​ទទួលបានអារម្មណ៍​តែវ័យចាស់ៗ​ចាប់ពី ៤០ជាង​ឡើង​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​ខ្ញុំក៏សម្រេចលាយ​បញ្ចូលគ្នាបុរាណផង និងសម័យផង ដែលទាំ​ងនេះមានជាង ៩៥ភាគរយទៅហើយ​នៅក្នុងបទចម្រៀងខាងលើ»។

យ៉ាង​ណា​មិញ កាលពីថ្មីៗកន្លងទៅតារាចម្រៀង​​រ៉េប នេន ទុំ បាន​ប្រកាស​បង្ហាញ​ពីបំណងក្នុង​ការផលិតបទ​ចម្រៀងដើម្បីបន្សល់ទុកជាស្នាដៃចុងក្រោយក្នុងឆ្នាំ២០២៤ គឺ ការចាប់​ដៃគូរចម្រៀងជាមួយគ្នាវិរៈ​សិល្បក រអាយ៉ៃ​ជើងចាស់​គឺ​លោក​ ព្រហ្ម ម៉ាញ។ ក្នុងនោះ នេនទុំ ក៏បាន​អំពាវនាវឲ្យ​មានការចូលរួមគាំទ្រនុងលើក​ទឹកចិត្ត​ពី​មហាជន ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម