ជីវិតកម្សាន្ដ
តារាចម្រៀងកូរ៉េ Park Bo Ram ទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ
យោងតាមការចុះផ្សាយពី Allkpop នៅព្រឹកថ្ងៃទី១២ ខែមេសា ទីភ្នាក់ងារ XANADU Entertainment របស់ Park Bo Ram បានបញ្ជាក់ថា តារាចម្រៀងរូបនេះបានទទួលមរណភាពភ្លាមៗកាលពីល្ងាចមិញ ក្នុងវ័យ៣០ឆ្នាំ។
ក្រោមក ទីភ្នាក់ងារដដែលនេះបាននិយាយថា “វាជាការពិតដែល Park Bo Ram បានស្លាប់កាលថ្ងៃទី១១ខែមេសា។ មូលហេតុនៃការស្លាប់កំពុងត្រូវបានប៉ូលិសស៊ើបអង្កេត”។
ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្របានដឹងដំណឹងដ៏រន្ធត់នេះភ្លាម គ្រប់គ្នាបានសម្ដែងការសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់ Park Bo Ram ក្នុងអំឡុងពេលដ៏ឈឺចាប់នេះ ដោយសូមឲ្យនាងសម្រាកដោយសន្តិភាពនិងស្ងប់ស្ងាត់បំផុត។
យ៉ាងណាមិញ ក្រោយបង្ហាញខ្លួននៅក្នុងកម្មវិធីសវនកម្មរបស់ Mnet “Superstar K2” ក្នុងឆ្នាំ ២០១០ Park Bo Ram បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងបទចម្រៀងដ៏ល្បី “Beautiful” ក្នុងឆ្នាំ២០១៤។ នៅពេលនាងទទួលមរណភាព នាងកំពុងស្ថិតក្នុងការត្រៀមរៀបចំសម្រាប់ការត្រលប់មកវិញដើម្បីអបអរសាទរថ្ងៃទី ១០ ខួបនៃការបង្ហាញខ្លួនរបស់នាងតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dilraba តក់ស្លុតខ្លាំង ក្រោយបុរសម្នាក់ព្យាយាមចាប់ដៃនាងនៅក្នុងហ្វូងមនុស្ស
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់