Connect with us

ជីវិតកម្សាន្ដ

ប៉ូលិសបញ្ចាក់ការស្លាប់របស់តារាចម្រៀងកូរ៉េ Park Bo Ram

បានផុស

នៅ

យោងតាមរបាយការណ៍ដែលដាក់ដោយមន្រ្តីពីស្ថានីយ៍ប៉ូលិស Namyangju នៅថ្ងៃទី១៣ ខែមេសា បានបញ្ចាក់ថា តារាចម្រៀង Park Bo Ram បាននៅឯការជួបជុំផឹកស៊ីជាលក្ខណៈឯកជនជាមួយមិត្តភក្តិ ២ នាក់ទៀត នៅយប់នៃការស្លាប់របស់នាង។

ក្នុង​ការ​ជួប​ជុំ​គ្នា​ដែល​កើត​ឡើង​នៅ​ផ្ទះ​មិត្ត​ភក្តិ Park Bo Ram បាន​ទៅ​បន្ទប់​សម្រាក​នៅ​ម៉ោង​ប្រហែល ៩ និង ៥៥ នាទី​យប់។ លុះ​ពេលបាត់យូរពេកមិនឃើញនាងវិល​ត្រឡប់​មក​វិញ ​​មិត្តភក្តិ​ម្នាក់​ដែល​មាន​វត្តមានផឹកស៊ីជាមួយគ្នានោះបានចូលទៅមើលទើបឃើញនាងសន្លប់​ដេក​ដួល​​ ។ មិត្តភក្តិរបស់នាងបានទូរស័ព្ទទៅលេខ ១១៩ ភ្លាមៗ ហើយព្យាយាមធ្វើ CPR លើ Park Bo Ram យ៉ាងសស្រាក់ស្រាំបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗនោះដែរ អ្នកសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយបានដឹក Park Bo Ram ទៅកាន់មន្ទីរពេទ្យ Hanyang University Guri ។ ក្រោយមក នាង​ត្រូវ​បាន​គេ​ប្រកាស​ថា​​ស្លាប់​នៅ​ម៉ោង ១១ និង ១៧ នាទី​យប់​ដែលជាដំណឹងដ៏រន្ធត់មួយ។

ថ្វីបើយ៉ាងណាក៏ដោយ ប៉ូលិស​មាន​បំណង​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម​អំពី​មូលហេតុ​នៃ​ការ​ស្លាប់ ដោយ​ស្នើសុំ​ធ្វើ​កោសល្យវិច័យ​ជាមួយ​សេវា​កោសល្យ​វិ​ច្ច័​យ​ជាតិ ។ ដោយសារតែការស្លាប់របស់តារាស្រីរូបនេះ ភ្លាមៗពេកដោយមិនអាចទទួលយកបានឡើយ។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារ XANADU Entertainment របស់ Park Bo Ram បានចេញសេចក្តីថ្លែងការណ៍ ជុំវិញព័ត៌មាននៃការស្លាប់របស់តារាចម្រៀងរូបនេះថា “Park Bo Ram ស្រាប់តែចាកចេញពីពួកយើងនៅល្ងាចថ្ងៃទី ១១ ខែមេសា។ ក្នុងចិត្តរបស់យើងមានទុក្ខយ៉ាងខ្លាំង នៅពេលដែលយើងផ្តល់ដំណឹងភ្លាមៗ ជាពិសេសទៅកាន់អ្នកគាំទ្ររបស់នាងផងដែរ។ ដំណើរការពិធីបុណ្យសព នឹងត្រូវបានកំណត់ បន្ទាប់ពីការពិភាក្សាជាមួយក្រុមគ្រួសាររបស់តារាចម្រៀង” ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចម្រៀងកូរ៉េ Park Bo Ram ទទួល​មរណភាព​ក្នុង​វ័យ ៣០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម