Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ ឪពុក Kim Soo Hyun រៀបការនៅផ្ទះឯកជនរបស់ខ្លួន ដោយគ្មានការចូលរួមពីកូនៗ

បានផុស

នៅ

ឪពុករបស់តារាសម្ដែង Kim Soo Hyun បានរៀបការសារជាថ្មីម្ដងទៀត នៅផ្ទះរបស់ខ្លួនផ្ទាល់ ដោយមិនមានការចូលរួមពីកូនៗ ព្រោះជាការរៀបចំអាពាហ៍ពិពាហ៍បែបស្ងប់ស្ងាត់ នេះបើតាមការចុះផ្សាយរបស់ allkpop។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមការឲ្យដឹងពីអ្នកគ្រប់គ្រងរបស់តារាចម្រៀង Kim Chung Hoon បានរៀបចំពិធីមង្គលការកាលពីថ្ងៃទី 13 ខែមេសានៅផ្ទះរបស់ខ្លួន នៅឯ Gangnam ទីក្រុងសេអ៊ូល។ ចំណែកតារាសម្ដែង Kim Soo Hyun ត្រូវគេបញ្ជាក់ថា មិនបានចូលរួមកម្មវិធីនោះទេ ព្រោះចង់គោរពការសម្រេចចិត្តរបស់ឪពុកដោយរៀបអាពាហ៍ពិពាហ៍បែបស្ងប់ស្ងាត់។


ពិធីមង្គលការនេះមានការចូលរួមពីមិត្តភ័ក្តិជិតស្និទ្ធរបស់តារាចម្រៀង Kim Chung Hoon ដោយមានតារាចម្រៀងជើងចាស់ Kim Bum Ryong ច្រៀងបទអបអរសាទរ និង Jo Young Gu ជាអ្នករៀបចំកម្មវិធី។


ទន្ទឹមនឹងនោះ Kim Chung Hoon គឺជាអ្នកចម្រៀងនាំមុខនៃក្រុមតន្រ្តីរ៉ុក Seven Dolphins បន្ទាប់មកបានចេញបទចម្រៀងទោលដំបូងក្នុងឆ្នាំ 2009 ។ គាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាឪពុករបស់ Kim Soo Hyun និងតារាចម្រៀង Kim Ju Na៕

ប្រែសម្រួល៖ សន ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម