Connect with us

ជីវិតកម្សាន្ដ

មុនក្លាយជាអ្នកច្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិ លោក អូលីវ៉ា គុង ធ្លាប់ឈ្នះពាន​ដល់អ៊ីតាលី

បានផុស

នៅ

មហាជន និងអ្នកគាំទ្រច្បាស់ជាបានស្គាល់អំពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោក លោក ម៉ែន សីហា ( អូលីវ៉ា គុង) ដែលជាគ្រូ​ដើរ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​លំដាប់​ថ្នាក់​អន្តរជាតិមួយរូបដ៏មានប្រជាប្រិយភាព។ មុន​ឈាន​ជើង និងអាចក្លាយខ្លួន​ទៅ​ជា​អ្នក​ឆ្នៃ​ម៉ូត​លំដាប់​ថ្នាក់​អន្តរជាតិ​មួយ​រូប​ដ៏​ល្បី​ល្បាញ​ លោក អូលីវ៉ា គុង ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ធំ​ៗ​ចំនួន​ ៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន សីហា ឬ​មហាជន​បាន​ស្គាល់​ថា​ជា លោក អូលីវ៉ា គុង ជាគ្រូ​ដើរ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​លំដាប់​ថ្នាក់​អន្តរជាតិ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ «កម្ពុជា​ថ្មី​» លោកបាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​អាជីព​ជា​គ្រូ​ដើរ​ម៉ូត និង​ជា​អ្នក​ច្នៃ​ម៉ូត​លំដាប់​ថ្នាក់​អន្តរជាតិ​នេះ​ មុន​នឹង​​លោក​អាច​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ឆ្នៃ​ម៉ូត​លំដាប់​ថ្នាក់​អន្តរជាតិ​បាន​ លោក​ធ្លាប់​​ទទួលបាន​ពាន​រង្វាន់​ថ្នាក់​អន្តរជាតិ​ពី ៣ ប្រទេស​ផ្សេង​គ្នា។

ក្នុង​នោះពាន​រង្វាន់​ដែល​ លោក ម៉ែន សីហា ទទួល​បានរួម​មាន​ ទី​១ ពាន​រង្វាន់​នៅ​ប្រទេស​វៀតណាម ​កម្មវិធី​ Vietnam international Juneau fashions week ​គឺ​លោក​ទទួល​បាន​ពាន​រង្វាន់​ Best international designer award 2023, ពាន​រង្វាន់​ទី​២ Top Fashion Designer Award 2023 ពីកម្មវិធី Milan Fashion Week 2023 នៅប្រទេសអុីតាលី, និង​ពាន​រង្វាន់​ទី​៣ Excellent Designer Award ក្នុងកម្មវិធីដើរម៉ូតដ៏ធំមួយ ក្នុងប្រទេសម៉ាឡេស៊ី Asia Fashion Runway 2023 ក្នុងចំណោម ១០ ប្រទេសដែលបានចូលរួម ។

​ជា​យុវជន​សម័យ​ថ្មី ហើយ​ថែមទាំង​មាន​សមត្ថភាព​អាច​ទទួល​បាន​ពាន​រង្វាន់​នៅ​លើ​ឆាក​អន្តរ​ជាតិ​ក៏​ពិត​មែន ប៉ុន្តែ​លោក អូលីវ៉ា គុង បានអះអាង​ថា ​នៅ​តែ​ស្រលាញ់​អ្វី​ដែល​ជា​ទម្រង់​ដើម​របស់​ខ្មែរ​ ជា​ពិសេស​​ទម្រង់​បែប​បទ​នៃ​ការ​ស្លៀក​ពាក់​ទៅ​តាម​ទី​វត្ត​អារាម អាវ​ជិត​ក សំពត់​បត់ នៅ​តែ​មាន​សម​សួន​ ស្រស់​ស្អាត និង​គួរ​តែ​យក​ផ្សព្វផ្សាយ​បន្ថែម​ទៀត​៕

អត្ថបទ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម