ជីវិតកម្សាន្ដ
ពិធីបុណ្យសព Park Bo Ram លាចុងក្រោយដោយមនុស្សជាច្រើននៅថ្ងៃនេះ
ពិធីដង្ហែសពរបស់តារាចម្រៀងកូរ៉េខាងត្បូង Park Bo Ram ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ១៧ ខែមេសា នៅសាលពិធីបុណ្យសពរបស់មន្ទីរពេទ្យ Seoul Asan នៅ Pungnap-dong ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Allkpop នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
មិត្តភក្តិ ក្រុមគ្រួសារ និងសហការីរបស់ Park Bo Ram រួមមាន Huh Gak, Heo Young Ji និង Roy Kim បានចូលរួមពិធីបុណ្យសពនេះយ៉ាងគគ្រឹកគគ្រេង។
Park Bo Ram បានទទួលមរណភាពក្នុងជន្មាយុ៣០ឆ្នាំ កាលពីរសៀលថ្ងៃទី១១ ខែមេសា។ បច្ចុប្បន្នប៉ូលិសកំពុងបន្តស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់តារាចម្រៀងរូបនេះនៅឡើយ។
ដោយឡែកងាកទៅកាន់ភ្នាក់ងាររបស់ Park Boram គឺ Xanadu Entertainment បានធ្វើកោសល្យវិច័យកាលពីថ្ងៃទី ១៥ ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់នាង។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា «ដើម្បីកំណត់ច្បាស់ពីមូលហេតុនៃការស្លាប់របស់សិល្បករយើង Park Bo Ram បានធ្វើកោសល្យវិច័យនៅព្រឹកថ្ងៃទី១៥ ហើយត្រូវបានគេបញ្ជាក់ថាមិនមានសញ្ញានៃការធ្វើអត្តឃាត ឬប៉ងធ្វើអត្តឃាតនោះទេ ហើយលទ្ធផលធ្វើកោសល្យវិច័យលម្អិតនឹងត្រូេះបញ្ជូនទៅក្រុមគ្រួសារពេលក្រោយ»។
ពួកគេបានបន្ថែមថា “យើងស្នើសុំដោយស្មោះឲ្យមហាជនចៀសវាងពីការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងរបាយការណ៍ប៉ាន់ស្មាន ដូច្នេះទើបក្រុមគ្រួសារអាចបញ្ជូននាងទៅកាន់ទីឋានសុខបាន”។
សូមជម្រាបជូនថា Park Bo Ram ទទួលបានការចាប់អារម្មណ៍នៅពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធី Mnet audition ‘SuperStar K2’ ក្នុងឆ្នាំ ២០១០។ នាងទទួលបានការទទួលស្គាល់សម្រាប់ជំនាញច្រៀងពិសេសរបស់នាង និងវត្តមាននៅលើឆាក។ ក្រោយមកទៀត នាងបានចេញចម្រៀងទោលជាផ្លូវការក្នុងឆ្នាំ ២០១៤ ជាមួយនឹងបទ “Beautiful” ដែលទទួលបានការពេញនិយម និងជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងតារាងតន្ត្រីប្រចាំឆ្នាំនោះ។ Park Bo Ram បានបន្តសកម្មក្នុងវិស័យចម្រៀង ដោយបានចេញបទជាច្រើនរួមមានបទ “Celepretty” “Sorry” “Pretty Bae” “Dynamic Love” និងជាច្រើនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម SM ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការអត្ថាធិប្បាយអាក្រក់លើ BoA

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?