ជីវិតកម្សាន្ដ
ផ្ទះ Beverly Hills តម្លៃ ៤ លានដុល្លាររបស់ Lisaទិញលើទឹកដីអាមេរិក បង្កការចាប់អារម្មណ៍យ៉ាងខ្លាំង
យោងតាមប្រព័ន្ធផ្សព្វផ្សាយអចលនទ្រព្យ Mansion Gloval បានឲ្យដឹងថា Lisa បានទិញផ្ទះមួយនៅ Beverly Hills រដ្ឋកាលីហ្វ័រញ៉ា ដែលជាផ្ទះរបស់តារាហូលីវូដជាច្រើននាក់ក្នុងតម្លៃ ៣.៩ លានដុល្លារអាមេរិក កាលពីថ្ងៃទី ១៧ ខែមេសា។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ វាត្រូវបានគេនិយាយថាផ្ទះនេះស្ថិតនៅក្នុងតំបន់ឯកជនមួយ នៅលើផ្ទៃដីធំជាង ១.៣ ហិចតានៅ Coldwater Canyon ហើយអ្នកលក់ពណ៌នាថាវាជាកន្លែងស្ងប់ស្ងាត់ និងស្ងប់ល្អបំផុតដែលមានបន្ទប់គេង ៤ រាបស្មើរដែលមានដើមឈើធំៗ និងកន្លែងសម្រាប់អាងហែលទឹក។
ថ្វីបើយ៉ាងណាក៏ដោយ កន្លងមក Lisa ធ្លាប់ណែនាំផ្ទះរបស់នាងនៅ Seongbuk-dong ទីក្រុងសេអ៊ូល ដែលនាងបានទិញក្នុងតម្លៃ ៧.៥ ពាន់លានវ៉ុន (៥.៤ លានដុល្លារអាមេរិក) ខែមករាកន្លងទៅនេះ ហើយការទិញចុងក្រោយបំផុតរបស់នាងក៏ទទួលបានការជូនដំណឹងយ៉ាងច្រើនផងដែរ។
យ៉ាងណាមិញផ្ទះដែលនាងទិញយកក្នុងតម្លៃ៤លានដុល្លារនេះបានបង្កការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកលេងអ៉ិនធើណេតនិងអ្នកគាំទ្រទូទាំងពិភពលោក ហើយសម្រុកចូលមកបញ្ចេញមតិថា ផ្ទះមួយនេះស្អាតណាស់ តែផ្ទះនោះថោកជាងផ្ទះល្វែងនៅ Gangnam ឬយ៉ាងណា? ចំណែកអ្នកមួយចំនួនទៀតព្រលុយប្រយោគចង់ធ្វើការនៅផ្ទះនោះឬចង់រ់សនៅក្នុងផ្ទះជាមួយ Lisa ជាដើម។ ប៉ុន្តែក្នុងនោះក៏មានអ្នកមានចំងល់ថា តើនាងអាចទទួលបានទិដ្ឋាការដើម្បីរស់នៅសហរដ្ឋអាមេរិក ប្រសិនបើពេលនេះបានទិញផ្ទះមួយល្វែងនោះទៅហើយ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិធីបុណ្យសព Park Bo Ram លាចុងក្រោយដោយមនុស្សជាច្រើននៅថ្ងៃនេះ

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច