ជីវិតកម្សាន្ដ
តារាចិនប្រុស-ស្រី ប៉ុន្មានរូប ក្រោយសម្ដែងភាពយន្តចប់ភ្លាម តម្លៃខ្លួនក្នុងពាណិជ្ជកម្មកើនឡើងខ្លាំង
វាជារឿងធម្មតានៅក្នុងពិភព Cbiz របស់ប្រទេសចិន សម្រាប់សិល្បករដើម្បីទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើនបន្ទាប់ពីបញ្ចប់ខ្សែភាពយន្តដែលពួកគេសម្ដែង។ ក្នុងនោះ បន្ថែមពីលើការពង្រឹងកេរ្តិ៍ឈ្មោះ នេះក៏ជួយឲ្យតារាច្រើនដួងទទួលបានប្រាក់ចំណេញគួរឲ្យកត់សម្គាល់ សូម្បីតែច្រើនដងច្រើនជាងការថតរឿងក៏ដោយ។
នៅឆ្នាំ ២០២១ បន្ទាប់ពីភាពយន្ត You Are My Pride បានចាក់ផ្សាយ ក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំ Dilraba Dilmurat បានក្លាយជាអ្នកតំណាង/ទូត/អ្នកនាំពាក្យនៃម៉ាកយីហោចំនួន ៣១ ផ្សេងៗគ្នា។ មិនកំណត់ចំពោះវិស័យណាមួយទេ ម៉ាកដែលចង់សហការជាមួយសម្រស់ Xinjiang រូបនេះ មានចាប់ពីផ្នែកពេញនិយមរហូតដល់ថ្នាក់ខ្ពស់ និងផ្នែកប្រណីត ពីគ្រឿងសម្អាង រហូតដល់គ្រឿងអលង្ការ អាហារមុខងារផ្សេងទៀត។ បន្ទាប់ពីពេលនេះដែរ Dilraba ត្រូវបានគេដាក់ឈ្មោះ ថាព្រះនៃការផ្សាយពាណិជ្ជកម្មដោយមានតម្លៃពាណិជ្ជកម្មលើសពីមិត្តរួមអាជីពផ្សេងទៀត។
ឈរនៅពីក្រោយ Dilraba Dilmurat គឺ Yang Zi និង Zhao Lusi ដែលមានម៉ាកប្រហែល ២០ ។ ប្រសិនបើ Yang Zi ជោគជ័យជាមួយភាពយន្ត Lost You Forever នោះនាងនឹងបានបង្កើនតម្លៃពាណិជ្ជកម្មរបស់ខ្លួន ដោយសារភាពយន្ត Love Like the Galaxy ។
ចំពោះតារាស្រីដែលទើបនឹងរះក្រោយគេ Bai Lu តារាស្រីរូបនេះបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកយីហោថ្មីចំនួន ៨ បន្ទាប់ពី Till The End Of The Moon ចាក់ផ្សាយនៅរដូវក្តៅឆ្នាំ ២០២៣។ នេះក៏ជាភាពយន្តដំបូងដែលបង្ហាញពីស្នាដៃជោគជ័យជាបន្តបន្ទាប់របស់តារាស្រីរូបនេះផងដែរ។
តាមពីក្រោយជាបុរសគឺ Dylan Wang និង Leo Wu ដែលមានកិច្ចសន្យាធំចំនួន ២៥។ Dylan Wang ធ្លាប់បាន បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ចិន ជាមួយនឹងតួនាទីរបស់ក្នុងរឿង Love Between Fairy and Devil ខណៈដែលLeo Wu បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នៅ Love Like the Galaxy ។ ក្រោយមក នៅឆ្នាំ ២០២៣ ទោះបីជាទទួលបានជោគជ័យខ្លាំងជាមួយ Mysterious Lotus Casebook ប៉ុន្តែ Cheng Yi មានតែតំណាងសរុបចំនួន ១២ ប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រស់តារាស្រី ចិន នៅអាយុ១៨ឆ្នាំ ត្រូវទស្សនិកជនបើកកកាយខ្ទេចគ្មានសល់
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន