Connect with us

ជីវិតកម្សាន្ដ

ក្រុមការងារផលិតកម្ម បកស្រាយពីមូលហេតុដែល Kim Sae Ron ដកខ្លួនចេញពីការសម្តែងភ្លាមៗ

បានផុស

នៅ

កាលពីថ្ងៃទី១៨ ខែមេសា ព័ត៌មានលម្អិតជាក់លាក់នៃហេតុផលដែល Kim Sae Ron ដកខ្លួនចេញពីការសម្តែងរឿង ‘Dongchimi’ ត្រូវបានបង្ហាញជាសាធារណៈ បន្ទាប់ពីក្រុមការងាររបស់ផលិតកម្មបានបានបញ្ជាក់បន្ថែមថា មូលហេតុដែលនាងសម្រេចដកខ្លួនចេញ​ មិនមែនដោយសារការយល់ឃើញអវិជ្ជមានចំពោះតារាស្រីនោះទេ។

ក្រុមការងារដដែលនេះ​បាន​ពន្យល់​ថា​ «​ខាង​ផលិតកម្ម​សម្រេច​មិន​បន្ត​ផលិតកម្ម​សម្ដែង​ជាមួយ​លោក Kim Sae Ron ដោយសារ​ស្ថានភាព​រាង​កាយ​នាង​មាន​កម្លាំង​ខ្សោយ ដូច្នេះ​យើង​បាន​ពិភាក្សា​គ្នា​ថា​នឹង​បន្ត​ជាមួយ​យើង​ឬ​អត់។ យើង​បាន​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​កាល​ពី​ថ្ងៃទី ១៧ ខែមេសា។ យើង​សង្ឃឹម​ថា​នឹង​មិន​មាន​អត្ថបទ​ស្មាន​បន្ថែម​ទៀត​ទាក់​ទង​នឹង​បញ្ហា​នេះទៀតទេ”។

យោងតាមរបាយការណ៍បានឲ្យដឹងថា Kim Sae Ron បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំសម្រាប់តួនាទីរបស់នាងនៅក្នុងរឿង ‘Dongchimi’ សូម្បីតែការចាកចេញជាមួយក្រុមផលិតនិងសមាជិកក្រុម។ មន្ត្រី​រូប​នេះ​បាន​បញ្ចប់​ដោយ​និយាយ​ថា តារា​សម្តែង Kim Sae Ron ពិត​ជា​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ សំណាង​ល្អ​ដែល​នាង​មិន​អាច​បន្ត​ជាមួយ​ពួក​យើង​បាន ដោយសារ​តែ​សុខភាព​នាង។

បន្ទាប់ពីមានព័ត៌មាននៃការចាកចេញរបស់ Kim Sae Ron ក្នុងរឿង “Dongchimi” មានការរំពឹងទុកថានាងបានដកខ្លួនចេញដោយសារតែមតិសាធារណៈអវិជ្ជមានអំពីការវិលត្រឡប់របស់នាង។

លើសពីនេះទៀតដែរ កាលពីឧសភា ឆ្នាំ ២០២២ នៅជិតផ្លូវបំបែក Hakdong ក្នុង Cheongdam-dong, Gangnam-gu, ទីក្រុងសេអ៊ូល, Kim Sae Ron ត្រូវបានចាប់ខ្លួនពីបទបើកបរក្នុងស្ថានភាពស្រវឹង។ នាង​បាន​បុក​រនាំង​ដែក​និង​ដើមឈើ​ជាច្រើន​ដង ដោយ​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក។ ទោះ​បី​ជា​ប៉ូលិស​ស្នើ​ឱ្ឲ្យវាស់​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម​នៅ​កន្លែង​កើត​ហេតុ​ក៏​ដោយ ក៏​នាង​បដិសេធមិនធ្វើតាមឡើយ។ ការធ្វើតេស្តឈាមជាបន្តបន្ទាប់នៅមន្ទីរពេទ្យក្បែរនោះបានបង្ហាញថា ជាតិអាល់កុលក្នុងឈាមរបស់នាងគឺ ០.២% ដែលជាកម្រិតនៃការដកហូតអាជ្ញាបណ្ណធានា។

ក្រោយមក នៅខែមេសា ផ្នែកព្រហ្មទណ្ឌទី ៤ នៃតុលាការក្រុងសេអ៊ូល បានពិន័យ Kim Sae Ron នៅចំនួនទឹកប្រាក់២០ លានវ៉ុន (១៤,៥០៧ ដុល្លារ) ទាំង​ ​Kim Sae Ron និង​តំណាង​អយ្យការ​ មិន​បាន​ប្តឹង​ឧទ្ធរណ៍​លើ​ការ​សម្រេច​នេះ​ទេ ដោយ​បញ្ជាក់​ពី​សាលក្រម​ដំបូង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បងប្រុសបង្កើតតារាស្រីកូរ៉េម្នាក់ ក្លាយជាជនសង្ស័យ ក្រោយអតីតមិត្តស្រីធ្លាក់ស្លាប់ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម