ជីវិតកម្សាន្ដ
តារាចម្រៀង ស៊ូលី ផេង រម្លឹកទាំងក្ដុកក្ដួល ក្រោយទទួលដំណឹងមរណភាពសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
បន្ទាប់ពីទទួលដំណឹង នៃមរណភាពរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គេសង្កេតឃើញមានមហា ជនជាច្រើនបានបង្ហាញនូវអារម្មណ៍រន្ធត់ចិត្តជាខ្លាំងចំពោះការបាត់បង់ធនធានសាស្ត្រាចារ្យក្នុងវិស័យអប់រំនៅកម្ពុជា។

ចំណែកឯតារាចម្រៀងប្រុសលោក ស៊ូលី ផេង ដែលកន្លងមកធ្លាប់ជាសិស្សរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ឯណោះ ក៏បានសម្តែងអារម្មណ៍សោកសៅដោយរន្ធត់ចិត្តជាខ្លាំងក្រោយពេលទទួលដំណឹងមរណទុក្ខដ៏ក្រៀមក្រំខាងលើនេះ។ ម្យ៉ាងទៀត ស៊ូលី ផេង ក៏បានរម្លឹកនូវការចងចាំ និងការលះបង់ដ៏ធំធេងរបស់លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា ក្នុងវិស័យអប់រំសម្រាប់សិស្ស-និស្សិតជាច្រើននៅកម្ពុជាផងដែរ។
តារាចម្រៀង ស៊ូលី ផេង បានរៀបរាប់ទាំងក្ដុកក្ដួលថា “មួយជីវិតរបស់លោកគ្រូលះបង់ដើម្បីការអប់រំបណ្ដុះបណ្ដាលផ្នត់គំនិតយុវជនឲ្យចេះស្រលាញ់ជាតិ ស្នេហាជាតិ ដោយមិនអាចកាត់ថ្លៃបាន លោកគ្រូជាមនុស្សម្នាក់ដែលបានផ្តល់ចំណេះដឹង និងចំណេះធ្វើ មកកាន់ខ្ញុំជាទុនក្នុងជីវិត”។

លោក ស៊ូលី ផេង បានបន្ថែមទៀតថា ”សូមវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…”។
សូមជម្រាបថា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រខ្មែរ លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាព កាលពីវេលាម៉ោង ៥ និង ៤០ នាទីព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?