Connect with us

ជីវិតកម្សាន្ដ

ពិធីករ សុខ រ៉ាស៊ី ត្រូវបានជ្រើសរើសជាគណៈកម្មការរៀបចំការបោះឆ្នោត​ប្រធានសមាគមសិល្បករខ្មែរ

បានផុស

នៅ

ពិធី​ករ​មាន​ប្រជាប្រិយភាព​លោក សុខ រ៉ាស៊ី បង្ហើប​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​តែងតាំង​ជា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​នឹង​ធ្វើឡើង​នៅ​ដើមខែ​ឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោក សុខ រ៉ាស៊ី បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ពិត​ជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់ ដែល​ត្រូវ​បាន លោក ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សម្រេច​តែងតាំង​ឲ្យ​ធ្វើជា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី នា​ពេល​ឆាប់ៗ នេះ។

ពិធី​ករ សុខ រ៉ាស៊ី បាន​និយាយ​បន្ត​ទៀត​ថា បើ​តាម​គម្រោង សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​នេះ នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២៤ ដែល​មាន​ការ​អញ្ជើញ​សិល្បករ​-​សិល្ប​ការិនី​ទាំង​ទៅ​ចូលរួម​ការ​បោះឆ្នោត​នេះ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ជ្រើស​រើស​សមាសភាព​ប្រធាន​ថ្មី​ដឹកនាំ​បន្ត​ពី​អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ជា​ប្រធាន​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ លោក សុខ រ៉ាស៊ី ក៏បាន​រំពឹង​ថា សិល្បករ​-​សិល្ប​ការិនី​ទាំងអស់ នឹង​អញ្ជើញ​ចូលរួម​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​តាម​ការ​កំណត់។

សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ នេះ សមាគម​សិល្បករ​ខ្មែរ ក៏បាន​ចេញ​ការ​ជូន​ដំណឹង​ដល់​សិល្បករ​-​សិល្ប​ការិនី ដែល​មាន​បំណង​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សិល្បៈ​អាណត្តិ​ទី ៦ ទៅ​បំពេញ​ឈ្មោះ ដើម្បី​ទទួល​បាន​បណ្ណ​បញ្ជាក់​សិទ្ធិ​ចូលរួម​បោះឆ្នោត​ចាប់ពី​ថ្ងៃ​ទី ២០ ដល់ ៣០ ខែ​មេសា ឆ្នាំ ២០២៤ ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម