ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ ឆ្លើយតបការរិះគន់ ក្រោយចេញបទ”កុំជឿមនុស្សស្រវឹង Remix”
បន្ទាប់ពីមានការវែកញែក និងរិះគន់មួយចំនួន ក្រោយចេញបទចម្រៀងមានចំណងជើងថា “កុំជឿ មនុស្សស្រវឹង Remix” តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាស លោក ឆន សុវណ្ណារាជ បានចេញមុខបកស្រាយ និងឆ្លើយតបការរិះគន់របស់មហាជនអ្នកគាំទ្រហើយ។

ជាការឆ្លើយតប តារាចម្រៀងល្បីឈ្មោះ លោក ឆន សុវណ្ណារាជ លើកឡើងថា លោកមិនមានការខឹង ឬស្អប់ទេ ទោះបីមានការរិះគន់ជេរប្រមាថពីសំណាក់មហាជនយ៉ាងណាក្តី ព្រោះលោកយល់ថា ខ្លួនជាមនុស្សរបស់មហាជនទៅហើយនោះ។ ម្យ៉ាងទៀត លោកក៏សុំទោសចំពោះអ្នកគាំទ្រផងដែរ បើចេញបទខ្លះទៅធ្វើឲ្យមហាជនមិនសប្បាយចិត្ត។
លោក ឆន សុវណ្ណារាជ បានបញ្ជាក់ថា ”អរគុណ I love you ដៀលជេរ ប្រមាថគ្រប់បែបយ៉ាងមកអ្នកសិល្បៈទទួលបានគ្រប់យ៉ាងទាំងអស់ មិនខឹង មិនសំបារ អ្វីទាំងអស់ ជេរមក ប្រមាថមក ព្រោះពួកខ្ញុំជាមនុស្សរបស់បងប្អូនទាំងអស់គ្នា ជាមនុស្សរបស់មហាជន គ្មានសិទ្ធតវ៉ាទេ អ្វីទាំងអស់ ញញឹមទទួលគ្រប់បែបយ៉ាងទាំងអស់ ពួកខ្ញុំខំធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យបងប្អូនសេដ និងសប្បាយចិត្តទាំងអស់គ្នា សុំទោសដែលបទខ្លះចេញទៅធ្វើឲ្យបងប្អូនមិនសប្បាយចិត្ត”។

លោកបន្តទៀតថា ”តែក៏រីករាយ បទខ្លះធ្វើឲ្យបងប្អូនពេញចិត្តពួកអ្នកសិល្បៈដូចពួកខ្ញុំ ខំធ្វើដើម្បីឲ្យបងប្អូនខ្មែរយើងសប្បាយ និងពេញចិត្ត តែបើពួកខ្ញុំជាអ្នកសិល្បៈធ្វើបទទៅរៀបឫកទៅធ្វើឲ្យបងប្អូនប្រជាជនខ្មែរឈាមតែមួយមិនសប្បាយចិត្ត ពួកខ្ញុំសុំទោស ព្រោះយើងខ្ញុំដូចអ្នកទីផ្សារអ៊ីចឹង នំណាលក់ដាច់ ធ្វើនំហ្នឹងលក់ហើយ បើមិនអ៊ីចឹងតាមមិនទាន់ទេ”។
លោក ឆន សុវណ្ណារាជ និយាយបន្ថែមថា ”សុំទោសដែលបទខ្លះពួកយើងធ្វើទៅឲ្យបងប្អូនយើងមិនសប្បាយចិត្ត យើងឈាមជ័រតែមួយទេ ខ្មែរស្រលាញ់ខ្មែរ អ្នកសិល្បៈអត់បានដុតផ្ទះសម្លាប់មនុស្សទេ គ្រាន់តែពេលខ្លះចេញបទខុសអារម្ភនឹងការពេញចិត្តរបស់បងប្អូនហ្វេនៗតែប៉ុណ្ណោះ ខ្មែរស្រលាញ់ខ្មែរ”៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?