Connect with us

ជីវិតកម្សាន្ដ

តួអាសអាភាស Shu Qi ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍ ៨ ឆ្នាំ​ជាមួយស្វាមីយ៉ាងផ្អែមល្ហែម

បានផុស

នៅ

តារា​សម្ដែង​តៃវ៉ាន់ Shu Qi បាន​ស្លៀក​សម្លៀក​បំពាក់​កូនក្រមុំ​ប្រពៃណី​ចិន​សម្រាប់​ការ​ប្រារព្ធ​ពិធី​គម្រប់ ៨ ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​តារា​សម្ដែង​ហុងកុង Stephen Fung។​ តារាស្រីរូបនេះបានចែករំលែករូបថតជាមួយស្វាមីនៅលើគណនី Instagram របស់នាងកាលពីថ្ងៃព្រហស្បតិ៍ អមដោយចំណងជើងថា “អរគុណសម្រាប់ការអត់ធ្មត់ជាមួយខ្ញុំ និងសម្រាប់ការឈរក្បែរខ្ញុំពេញមួយឆ្នាំមកនេះ។”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះថែមទៀតដែរ នាង​បាន​បន្ថែម​ថា​ “​អរគុណ​សម្រាប់​ការ​រៀបចំ​ថ្ងៃ​នេះ​។ នៅមានច្រើនទៀតដែលខ្ញុំចង់បង្ហាញ ខ្ញុំ​ស្រលាញ់​អ្នក”។

ដោយឡែកសារព័ត៌មាន Next Apple ក៏បានដែររាយការណ៍ថា ការប្រារព្ធពិធីនេះត្រូវបានគ្រោងទុកដោយស្វាមីរបស់​នាងសឹងតែទាំងអស់ ចំណែក Shu Qi គ្រាន់តែរកឃើញការរៀបចំរបស់ស្វាមីនៅពេលមកដល់កន្លែងសណ្ឋាគារតែប៉ុណ្ណោះ។ លើសពីនេះ Fung បាន​បន្ត​ការ​អញ្ជើញ​ទៅ​កាន់​មិត្តភ័ក្តិ​របស់​គាត់​និងមិត្ត Shu Qi រួម​ទាំង​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin តារា​ចម្រៀង Jam Hsiao និង​តារា​ម៉ូដែល Kelly Lin។

អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងនោះគឺ ទឹកមុខរបស់អតីតតួអាសអាភាស Shu Qi បាននិយាយថា នាងពិតជារំភើបណាស់ដែលឃើញនំខេកដែលមានរូបប្តីរបស់នាង និងសត្វចិញ្ចឹមរបស់ពួកគេ។ ជាពិសេស គូស្នេហ៍​មួយ​គូ​នេះ​ក៏​បាន​សម្តែង​បទ​ចម្រៀង​នៅ​ក្នុង​ពិធី​នោះ​ដែរ ដោយ​លោក Fung លេង​ហ្គីតា និង​ធ្វើ​ឲ្យភរិយា​របស់​គាត់​មាន​ភាព​កក់ក្ដៅ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី Fung បាន​រៀបរាប់​ពី​ការ​ជួប​គ្នា​លើក​ដំបូង​របស់​គាត់​ជាមួយ Shu Qi ក្នុង​ឆ្នាំ ១៩៩៨ ដោយ​បាន​ចែក​រំលែក​ថា ភរិយារបស់លោកពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង។ ថ្វីបើអ្នកទាំងពីររៀបការអស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែក្ដីស្រលាញ់របស់តារាសម្ដែងទាំងពីររូបនេះនៅតែផ្អែមល្ហែមខ្លាំង មិនខុសបីការជួបគ្នាលើកដមបូងនោះទេ។

សូមជម្រាបជូនថា​ ​Shu Qi អាយុ ៥០ ឆ្នាំ បានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តកាលពីក្មេង ដោយដំបូងឡើយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តអាសអាភាស។ នាងទទួលបានការទទួលស្គាល់ពីអ្នកដឹកនាំរឿងល្បីៗនៅហុងកុង និងតៃវ៉ាន់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ហើយទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីឈានមុខគេក្នុងខ្សែភាពយន្តដូចជា “Viva Erotica” ក្នុងឆ្នាំ ១៩៩៦​ និង “Bishonen” ក្នុងឆ្នាំ ១៩៩៨ ។ ការទទួលស្គាល់ជាអន្តរជាតិរបស់នាងត្រូវបានពង្រឹងដោយតួនាទីរបស់នាងនៅក្នុងរឿង “The Transporter” និង “So Close” ក្នុងឆ្នាំ ២០០២ “Three Times” ក្នុងឆ្នាំ២០០៥ “My Wife Is a Gangster 3” ក្នុងឆ្នាំ ២០០៦ និង “Love” ក្នុងឆ្នាំ ២០១២។

នៅឆ្នាំ ២០២៣ នាងបានបម្រើការជាចៅក្រមនៅក្នុងប្រភេទចម្បងនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុង Venice នេះរួមជាមួយនឹងភារកិច្ចគណៈវិនិច្ឆ័យពីមុនរបស់នាងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំងក្នុងឆ្នាំ ២០០៨ និងមហោស្រពភាពយន្តទីក្រុង Cannes ក្នុងឆ្នាំ ២០០៩ ធ្វើឲ្យនាងក្លាយជាសិល្បករស្រីទី ៣ នៃជនជាតិចិនដែលបានវិនិច្ឆ័យនៅឯមហោស្រពភាពយន្តអឺរ៉ុបធំៗចំនួនបី បន្ទាប់ពីតារាសម្តែង Gong Li និង Maggie Cheung ។

ទន្ទឹមនឹងអាជីពសម្តែងរបស់គាត់ Fung អាយុ ៥០ឆ្នាំ ក៏សកម្មជាតារាចម្រៀង អ្នកនិពន្ធ និងអ្នកដឹកនាំរឿងផងដែរ។ អ្នក​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ពី​មិត្ត​នឹង​គ្នា​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ជា​គូស្នេហ៍ ហើយ​នៅ​ទី​បំផុត​ជា​ប្តី​ប្រពន្ធ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិន​ប្រុស-ស្រី ប៉ុន្មានរូប ក្រោយសម្ដែងភាពយន្តចប់ភ្លាម តម្លៃ​ខ្លួនក្នុងពាណិជ្ជកម្ម​កើន​ឡើង​ខ្លាំង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

កីឡា៣៦ នាទីutes មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម