Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា ស្នើផេកមួយចំនួនកុំយករូបភាពកូនប្រុសភ្ជាប់ការផ្សាយព័ត៌មានមិនល្អ

បានផុស

នៅ

អ្នក​មេម៉ាយ​ចាយ​សម្រស់ និងជា​តារា​ចម្រៀង​អ្នកនាង ពេជ្រ សូលីកា ថ្មីៗនេះបានចេញមកស្នើ​ដោយទទូច​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬផេក​មួយចំនួន​ឲ្យបញ្ឈប់ការ​យករូបភាព​កូនប្រុស​របស់នាង​ដែល​នៅ​ក្មេងទៅ​ធ្វើការ​បង្ហោះ​ភ្ជាប់​អត្ថបទព័ត៌មាន​របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញមុខ​ស្នើ​សុំពីសំណាក់តារាស្រីរូបស្រស់ ពេជ្រ សូលីកា នាពេល​នេះត្រូវបានគេយល់ថា កន្លងមកគឺ​មានបណ្តា​ផេកមួយចំនួន​បានចុះផ្សាយ​ពីនាង​ ហើយ​បាន​បង្ហោះភ្ជាប់​នឹង​រូបភាព​កូន​ប្រុស​របស់​ខ្លួន​ដែល​គ្នា​នៅ​ក្មេង​មិនទាន់​ដឹងអី។ ហេតុផល​នេះ​ហើយ​ទើប ពេជ្រ សូលីកា ហាក់​មិន​សប្បាយ​ចិត្ត​ក៏ចេញ​មុខ​អំពាវដោយស្នើសុំយ៉ាងទទូចបែបនេះ។

ពេជ្រ សូលីកា បានលើកឡើងថា “សូមគោរព​ដល់​គ្រប់សារព័ត៌មាន​ទាំងអស់​នាង​ខ្ញុំ ពេជ្រ សូលីកា សូម​សំណូមពរ​ទៅ​ដល់​បងៗ​កាន់​ផេកព័ត៌មាន​មួយចំនួន សូមកុំប៉ះពាល់​ដល់រូបកូនប្រុសរបស់ខ្ញុំ ទាំងរូបភាព និង​ការនិយាយ​ស្ដីពីគាត់ ​បងៗចង់ផ្សាយ​អី្វផ្សាយចុះតែកុំយករូបកូនប្រុសខ្ញុំចូលទៅក្នុងព័ត៌មាន​ដែលអត់ប្រយោជន៍

តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បញ្ជាក់ទៀតថា សម្រាប់នាង​អត់ដែលខ្វល់នឹងរឿងអត់ប្រយោជន៍ទេ​បើផ្សាយ​ពីនាង​យ៉ាងម៉េចក៏ផ្សាយ​ទៅចុះ តែអ្វីដែល​សុំ គឺកុំយករូបកូនប្រុសនាង​មកផុស​ព័ត៌មាន​រញ៉េរញ៉ៃ​បែបនេះ ព្រោះចិត្តនាង​ជាម្ដាយនាង​ស្រលាញ់កូនហើយ​នាងក៏ការពារកូន និងគិតអនាគតកូន។

ប្រាកដណាស់​ឆ្លងកាត់​ជីវិតដ៏​លំបាក និងការតស៊ូរជា​ច្រើនកន្លងមកនេះ​បានបង្រៀង​តារាចម្រៀង​ ពេជ្រ សូលីកា ឲ្យកាន់តែមាន​ភាពរឹងមាំសម្រាប់ជីវិតមួយនេះ។ ម្យ៉ាងទៀតគេ​ក៏កត់សម្គាល់ថា ពេជ្រ សូលីកា សព្វថ្ងៃក៏​បាន​បំពេញតួនាទីយ៉ាងល្អ​ក្នុង​ការមើលថែរក្សា​កូន ថ្វីត្បិតនាងក្លាយជាស្រ្តី​មេម៉ាយ​ក្នុងពេល​ប៉ុន្មានឆ្នាំ​មកនេះ។

ទោះបីជា ពេជ្រ សូលីកា នៅអំឡុង​មួយរយៈ​ពេលកន្លងមក​បានជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ​មិនសប្បាយ​ចិត្តមួយចំនួន ពោល​គឺ​ចាប់តាំងពីមានដំណឹងនៃការបែកបាក់ស្វាមីយ៉ាងណាក្តី ប៉ុន្តែក្តីសង្ឃឹមរបស់នាងបានបង្ហាញពីភាពជឿជាក់ជានិច្ច​លើវិថីជីវិតរស់នៅចិញ្ចឹមកូន។ សូលីកា បច្ចុប្បន្នក៏គេ​សង្កេត​ឃើញ​ថាអ្នក​ម្ដាយ Single រូបនេះបាន​រលាស់ខ្លួនចេញពីបញ្ហាមួយចំនួនដោយភាពរឹងមាំ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម