ជីវិតកម្សាន្ដ
តារាសម្តែង ស៊ឹម ស្រីនិច្ច ត្អូញត្អែររឿងជីវិតគូ
តារាសម្តែង ស៊ឹម ស្រីនិច្ច ខណៈអាជីពសិល្បៈលេចវត្តមានសម្តែងឡើងវិញ ស្រាប់តែតារាស្រីរូបនេះ ចេញមកត្អូញត្អែររម្លឹកពីអតីតកាល នៃការខំប្រឹងប្រែងរបស់ខ្លួន និងរឿងជីវិតគូថា តើនាងគួរមានជីវិតគូ ឬបែបណា?។

ស្រីស្អាត ស៊ឹម ស្រីនិច្ច បានទម្លាយអារម្មណ៍លាយឡំការតស៊ូរបស់នាងកំឡុងពេល ១០ ឆ្នាំ កន្លងទៅ ថា នាងបានខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាង ដើម្បីចង់បានសេចក្ដីសុខ ខណៈពេលខ្លះស្ទើរគ្មានពេលសម្រាកពីការងារ ព្រោះចង់សន្សំលុយដោយចេញពីញើសឈាមផ្ទាល់ខ្លួន។
នាងរៀបរាប់ថា «ពេលនេះម៉ោងនេះ ខ្ញុំក៏បានដឹងយ៉ាងច្បាស់បំផុតថា រយៈពេលធ្វើការ ១០ ឆ្នាំ មកនេះ មានរយៈពេល ៧ ឆ្នាំ ដែលខ្ញុំមិនហ៊ានសូម្បីតែសម្រាក ពេលយប់ថតរឿងខ្មោច ពេលថ្ងៃថតរឿងភាគ រត់ទៅឆ្លៀត event រត់ទៅថតផលិតផល រត់ទៅច្រៀង រត់ទៅធ្វើជា MC នោះព្រោះការប្រឹងសន្សំទាំងញើសឈាមដោយបៀមក្នុងចិត្តមិនត្អូញមិនប្រាប់អ្នកណាឡើយ ហើយខ្ញុំក៏ទុកក្នុងចិត្តម្នាក់ឯង រង់ចាំមើលថា តើខ្ញុំគួរមានជីវិតគូ ឬបែបណា?»។

តារាសម្តែង ស៊ឹម ស្រីនិច្ច និយាយទៀតថា តើនាងត្រូវសន្សំទុកដាក់ដោយរបៀបណា ពេលវេលា ការស្រឡាញ់។ ចុងក្រោយនេះ នាងក៏ដឹងថា នាងសក្ដិសមនឹងនៅម្នាក់ឯងណាស់ហើយ មិនបាច់ប្រឹងសន្សំពេក មិនបាច់ប្រឹង គិតអនាគតជាមួយអ្នកណាពេក មិនបាច់គិតពីកិត្តិយសអារម្មណ៍របស់អ្នកណាពេកទេ។
កញ្ញា ស៊ឹម ស្រីនិច្ច ក៏បន្ថែមថា «ខ្ញុំនឹងនៅជាមួយរាងកាយរបស់ខ្ញុំដោយមោទនភាព និងសេរីភាព ក្តីស្រឡាញ់យកចិត្តទុកដាក់ជាមួយខ្លួនឯងឲ្យបានយ៉ាងល្អបំផុត មូលហេតុព្រោះទី១.ខ្ញុំស្មោះត្រង់ណាស់ ទី២.ខ្ញុំពូកែអត់ធ្មត់ណាស់ និងទី៣.ខ្ញុំរឹងមាំណាស់»។

គេចាំបានថា តារាសម្តែងរូបស្រស់កញ្ញា ស៊ឹម ស្រីនិច្ច កាលពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២១ នាងបានប្រកាសយ៉ាងភ្ញាក់ផ្អើលអំពីដំណឹងលាឈប់ពីអាជីពសិល្បៈដែលខំសាងកេរ្តិ៍ឈ្មោះឡើងអស់ពេលច្រើនឆ្នាំកន្លងមកនោះ ដោយកាលណោះគេសង្ស័យថា នាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ថែមទៀត ថ្មីៗ នេះ ស្រីនិច្ច ស្រាប់តែលេចវត្តមានសម្តែងក្នុងរឿងខ្នាតធំបែបប្រវត្តិសាស្ត្រ«អប្សរាមហាអង្គរ»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?