ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Universe 2021 ងិន ម៉ារ៉ាឌី អន់ចិត្តមិនមានឈ្មោះទទួលគ្រឿងឥស្សរិយយស
អ្នកនាង ងិន ម៉ារីឌី ដែលជាម្ចាស់មកុដ Miss Universe Cambodia 2021 បានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំង ខណៈដែលនាងពុំមានឈ្មោះដើម្បីទទួលគ្រឿងឥស្សរិយយសដូចសិល្បករ-សិល្បការិនី ដទៃទៀតដែលពួកគេមានឈ្មោះទទួលបានគ្រឿងឥស្សរិយយសនាពេលឆាប់ៗខាងមុខនេះ។

អ្នកនាង ងិន ម៉ារ៉ាឌី បានរៀបរាប់ខ្លឹមសារទាំងក្តីហួសចិត្តថា នាងក៏ជាសិល្បការិនីម្នាក់ដែលធ្លាប់តំណាងប្រទេសកម្ពុជាទៅលើឆាកអន្តជាតិដែរ ប៉ុន្តែហេតុអ្វីបាន ជាមិនមានឈ្មោះទទួលគ្រឿងឥស្សរិយយស ឬមួយ មកពីគេមើលមិនឃើញតម្លៃរបស់នាងទើបអ្នកដែលរៀបចំឈ្មោះទៅថ្នាក់លើមើលមិនស្គាល់នាងសោះតែម្តង។
ម្ចាស់មកុដ Miss Universe Cambodia 2021 រូបនេះបានលើកឡើថា “ខ្ញុំមិនយល់ក្នុងនាមខ្ញុំជា Miss universe Cambodia 2021 ម្នាក់ដែរហើយក៏បានតំណាងប្រទេសកម្ពុជាទៅលើឆាកអន្តជាតិដូចបងៗក្នុងក្រុមខ្ញុំដែរ តើមូលហេតុអី្វបានជាខ្ញុំមិនទទួលបានគ្រឿងឥស្សរិយយសដូចគេ?តើខ្ញុំមានចំណុចអន់ត្រង់ណា ឬមួយក៏អស់លោកអ្នកដែលបញ្ចូនឈ្មោះទៅថ្នាក់លើមិនបានស្គាល់ខ្ញុំ? okយល់គ្រប់ យ៉ាង“។

ទោះបីជាយ៉ាងណាក្រោយការទម្លាយអារម្មណ៍របស់អ្នកនាង ងិន ម៉ារ៉ាឌី ខាងលើនេះក៏មានការបញ្ចេញមតិលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រនាងមួយចំនួនផងដែរ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំពិធីជួបជុំ “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ និងសិល្បករ-សិល្បការិនី ដែលមានស្នាដៃល្អឆ្នើម ដែលនឹងប្រព្រឹត្តទៅនាមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម