ជីវិតកម្សាន្ដ
Best ចូលមន្ទីពេទ្យភ្លាមៗ ក្រោយដួលបោកក្បាលក្នុងបន្ទប់ទឹក
យោងទៅតាមការចុះផ្សាយពីកាសែតថៃ Sanook កាលពីថ្ងៃទី២១ ខែមេសា បញ្ចាក់ថា តារាសម្ដែងថៃ Best Rakwanee បានដួលបោកក្បាលក្នុងបន្ទប់ទឹក រហូតសាច់ញាតិប្រញប់បញ្ចូននាងទៅកាន់មន្ទីពេទ្យដើម្បីព្យាបាលជាបន្ទាន់។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1412-819x1024.png)
បន្ទាប់ពីបានធូលស្រាលខ្លះៗហើយ រហូតមកដល់ថ្ងៃទី២២ ខែមេសា ទើបមិត្តជិតស្និទ្ធដែលបានធ្វើដំណើរទៅមើលអ្នកជំងឺរាយការណ៍បញ្ចាក់បន្ថែមតាមរយៈ Instagram ផ្ទាល់ខ្លួនដោយប្រាប់អ្នកគាំទ្រកុំឲ្យព្រួយបារម្ភពីព្រោះពេលនេះនាងបានទៅដល់ដៃពេទ្យហើយ។ ក្នុងនោះផងដែរ oteniotesss ដែលជាមិត្តបានបន្ថែមទៀតថា ស្ថានភាពរបស់ Best បានល្អប្រសើរវិញហើយ។
លើសពីនេះ មិត្តរបស់ Best បាននិយាយយ៉ាងលម្អិតថា Best Rakwanee មានអារម្មណ៍វិលមុខពេលចូលបន្ទប់ទឹក។ ក្រោយមក គាត់បានដួលបោកក្បាលនឹងឥដ្ធ និងមិនអាចធ្វើចលនាកបានធម្មតា។ ដំបូងឡើយ ក្រោយពីពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិត ទើបដឹងថា មិនមានរោគសញ្ញានៃការបាក់ឆ្អឹងក្បាល ឬឈាមកកនៅក្នុងខួរក្បាលទេ ប៉ុន្តែអ្នកជំងឺនៅតែរង់ចាំវេជ្ជបណ្ឌិតជំនាញមកពិនិត្យមើលព័ត៌មានលម្អិតម្ដងទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1413-585x1024.png)
ថ្វីបើយ៉ាងណាក៏ដោយ ជាលទ្ធផលស្កែនបឋមបូករួមនឹងគ្រូពេទ្យប្រាប់ថា លលាដ៍ក្បាលមិនប្រេះស្រាំទេ ហើយក៏មិនមានឈាមហូរក្នុងខួរក្បាលដែរ។ ប៉ុន្តែពេទ្យតម្រូវឲ្យនាងដេកសម្រាកបន្ថែម ដើម្បីមើលរោគសញ្ញា ហើយរង់ចាំគ្រូពេទ្យជំនាញពិនិត្យមើលរោគសញ្ញាម្តងទៀតថាតើវាវិវត្តទៅជាយ៉ាងណាបន្ត។
សូមជម្រាបជូនដែរថា Best Rakwanee គឺជាកូនស្រីអតីតជើងឯកកីឡាអូឡាំពិកលោក Somrak Khamsing នាងបានលេចមុខសម្ដែងលើកដំបូងជាតួឯកស្រីក្នុងរឿង “បេះដូងអ្នកសង្គ្រោះ” ជាមួយអតីតមិត្តប្រុស TongTong និងបានចូលរួមប្រកួតប្រជែងលើឆាក Miss Teen Thailand 2016 ឡើងដល់វគ្គ ៥០ ចុងក្រោយថែមទៀតផង៕
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1414-820x1024.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចឮបែកគ្នាសាជាថ្មី Ploy បង្ហោះរូបផ្អែមល្ហែមជាមួយមិត្តប្រុសវ័យក្មេង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?