Connect with us

ជីវិតកម្សាន្ដ

ផលករខ្មែរបញ្ជាក់ជំហរ គ្មានគោលការណ៍ដូរចំណងជើងរឿង “ប្រវត្តិស្នេហ៍នាងនាថ” តាមការស្នើសុំបរទេសណាទេ

បានផុស

នៅ

ខណៈ​ពេលដែលរឿង “ប្រវត្តិ​ស្នេហ៍​នាង​​នាថ”​ ទទួល​បាន​ការ​គាំទ្រ និង​ចាប់​អារម្មណ៍​ខ្លាំង​ទស្សនិក​ជន​កាល​ពីថ្មីៗ​​នេះមានការលើកឡើងថា ស្នាដៃ​រឿង” ប្រវត្តិ​ស្នេហ៍នាង​នាថ” គឺបាន​ចម្លង​ស្នាដៃ​របស់​គេទៅវិញ។ ចំណុចនេះ​ត្រូវបាន​លោក លៀក លីដា ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា គេថា​យើង copy ជា​រឿង​របស់គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​យ៉ាង​ណា​ស្រាប់​មុន​លេច​ឭ​ដំណឹង​ទៀត​ថា មាន​ការ​ស្នើសុំ​ឲ្យ​ដូរចំណង​ជើង​រឿង “ប្រវត្តិ​ស្នេហ៍​នាង​នាថ” នេះ​ចេញ​ប៉ុន្តែ​ជា​ជំហរ​ត្រូវ​បាន​ផលិតករ​ខ្មែរ​លោក លៀក លីដា បាន​ចេញ​​មកបញ្ជាក់​ច្បាស់​ថា លោក​គ្មាន​គោលការណ៍ដូច​ចំណង​ជើង​ទៅ​តាម​ការស្នើសុំរបស់ក្រុមហ៊ុន​បរទេស ឬប្រទេសណា​មួយ​នោះ​ឡើយ។

លោក លៀក លីដា បាន​ប្រកាស​ជំហរ​​របស់​ខ្លួន​ឲ្យ​ដឹងនៅថ្ងៃទី២២ ខែមេសា នេះថា “ផលិតកម្ម​អិល​ឌី គ្មាន​គោលការណ៍​ដូរ​ចំណង​​ជើង​ទៅ​តាម​ការស្នើសុំ​របស់ក្រុមហ៊ុន​បរទេស ឬប្រទេសណាមួយឡើយ ព្រោះរឿងនេះ​ជារឿងនិទាន​ចំណាស់​មួយ​ដែល​​យើង​បានស្ដាប់ បានដឹងតាំង​ពីដើម​មកនៅក្នុងប្រទេសរបស់យើង“។ ការប្រកាស​របស់លោក លៀក លីដា ខាងនេះ​បានធ្វើឲ្យមហាជន​បង្ហាញការគាំទ្រជាខ្លាំង។

គួរ​រម្លឹក​ថា​ កន្លង​មក​លោក លៀក លីដា ក៏ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​រឿង​ប្រវត្តិស្នេហ៍​នាង​នាថ គឺ​ត្រូវ​បាន​ចងក្រង និងប្រមូលនៅ​អ្វីដែលដូនតា​យើ​ងបាន​បន្សល់​ទុក​ឲ្យ នៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវ​សិល្ប:វប្បធម៌​របស់ខ្មែរយើង ជា​ពិសេសខ្លឹមសារ​នៃការ​អប់រំ និងតម្លៃនៃសន្តិភាព។ លោកថា​ «បើគេ​ថា​យើង copy ជារឿង​របស់​គេយើង​ឈប់នាំ​គ្នា​ឈ្លោះ​ ឈប់នាំគ្នាខឹង»។

ផលិតករ​ភាព​យន្តខ្មែររូបនេះនិយាយទៀតថា «សូមយើងនាំគ្នាចង់ក្រងប្រមូល និង​ដាក់​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ហើយ​ចូលរួម​ចែក​រំលែក​នៅអ្វីដែល​យើងមាន នៅអ្វី​ដែល​ជារបស់យើង និងនៅអ្វីដែល​យើងកំពុងតែធ្វើឲ្យគេបានដឹង»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម