Connect with us

ជីវិតកម្សាន្ដ

ជម្លោះបែកផ្សែងរវាង មេ HYBE និង ADOR កាន់តែក្ដៅគគុក ដោយសារតែរឿងចម្លងគ្នា

បានផុស

នៅ

នៅថ្ងៃទី ២២ ខែមេសា យោងតាមរបាយការណ៍បញ្ចាក់ថា ផលិតកម្ម HYBE បានផ្តួចផ្តើមសវនកម្មប្រឆាំងនឹង ផលិតកម្ម ADOR បន្ទាប់ពីបានទទួលព័ត៌មានថា នាយកប្រតិបត្តិ Min Hee Jin និងមន្ត្រីប្រតិបត្តិម្នាក់ទៀតកំពុងព្យាយាមកាន់កាប់សិទ្ធិគ្រប់គ្រងរបស់ ADOR ឡើងវិញ។​ នេះបានធ្វើឲ្យកើតជម្លោះ រវាងផលិតកម្មទាំងពីរផ្អើលក្នុងឧស្សាហកម្ម K-pop។

ជាការឆ្លើយតប នាយកប្រតិបត្តិរបស់ ADOR លោកស្រី Min Hee Jin បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ និយាយអំពីការចោទប្រកាន់នេះ ដោយអះអាងថា ជម្លោះនេះបានកើតឡើងនៅពេលដែល HYBE បង្ហាញក្រុមចម្រៀងស្រីថ្មី ILLIT ឬ Belift Lab ហើយលោកស្រីបានចោទប្រកាន់ក្រុមនេះថា​លួចចម្លងគំនិតរបស់ NewJeans ។

លោកស្រី Min Hee Jin មេ ADOR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ADOR បាននិយាយថា “អ្នកខ្លះប្រកែកថាភាពស្រដៀងគ្នារវាងស្លាកនៅក្រោម HYBE និង NewJeans នឹងត្រូវបានរំពឹងទុក ហើយអ្នកខ្លះថែមទាំងណែនាំថា ADOR និង NewJeans ប្រហែលជាបានអនុញ្ញាត ឬមើលរំលងភាពស្រដៀងគ្នានេះ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញទាំងនេះគឺជាការយល់ខុសដែលយើងមានបំណងចង់បញ្ជាក់ឲ្យកាន់តែច្បាស់។ ប្រព័ន្ធស្លាកសញ្ញាគឺមានបំណងអនុញ្ញាតឲ្យស្លាកនីមួយៗបង្កើតតន្ត្រីដោយឯករាជ្យ ជំរុញភាពចម្រុះ មិនមែនដើម្បីជួយសម្រួលឲ្យស្លាកសញ្ញាមួយត្រាប់តាមសមិទ្ធិផលវប្បធម៌របស់អ្នកដទៃ។”

ស្លាកសញ្ញាក៏បានបញ្ជាក់ផងដែរថា “ADOR បានលើកឡើងជាផ្លូវការនូវការព្រួយបារម្ភអំពីឧបទ្ទវហេតុនៃការចម្លង និងសកម្មភាពជាបន្តបន្ទាប់របស់ HYBE ចំពោះ NewJeans ជាមួយទាំង HYBE និង Belift Lab ។ បើទោះបីជានេះក៏ដោយ HYBE និង Belift Lab មិនបានទទួលស្គាល់កំហុសរបស់ពួកគេទេ ហើយជំនួសមកវិញបានជាប់គាំងជាមួយនឹងលេសផ្សេងៗ។”

ឧប្បត្តិហេតុចុងក្រោយបង្អស់បាននាំឲ្យ ADOR ចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងការចោទប្រកាន់នេះ ហើយបានពន្យល់ថា “នេះអាចនាំឲ្យមានការយល់ច្រឡំកាន់តែខ្លាំងឡើង ក្នុងចំណោមអ្នកគាំទ្រ និងសាធារណជនទូទៅ”។

ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណេតជាច្រើនមានការព្រួយបារម្ភថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ ADOR អាចធ្វើឲ្យប៉ះពាល់ដល់ក្រុម NewJeans ។ ជាពិសេសម្នាក់ៗបានរិះគន់សេចក្តីថ្លែងការណ៍ថា បន្ទាប់ពីការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយសមាជិក NewJeans និងអ្នកតំណាងស្របច្បាប់ ADOR បានបញ្ចេញជំហរផ្លូវការរបស់ខ្លួន ដែលពាក់ព័ន្ធនឹងសមាជិក idol វ័យក្មេងដោយមិនចាំបាច់។ ជាពិសេស ADOR បែរជាយកក្រុមនេះមកពាក់ព័ន្ធតាំងបួកគេមិនដឹងសាច់រឿងសោះឡើយ។នេះសម្រេចថា ផលិតកម្មយក NewJeans ជាខែល ខណៈដែលពួកគេអត់ដឹងរឿងសូម្បីតែបន្តិចណាឡើយ៕

មេ HYBE

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖HYBE ផ្ដើមគ្រប់គ្រង ADOR ហើយអំពាវនាវឲ្យ Min Hee-jin លាលែងពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

សុខភាព១ ម៉ោង មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម