ជីវិតកម្សាន្ដ
តារាកំប្លែង វ៉ាន់ នីឡា ចែករំលែកបទពិសោធជីវិតគូ ក្រោយអាពាហ៍ពិពាហ៍
មហាជនដឹងហើយថា រហូតមកទល់ពេលនេះ តារាកំប្លែងវ័យក្មេងអ្នកនាង វ៉ាន់ នីឡា បានចាប់ដៃគ្នាសាងសុភមង្គលជាមួយស្វាមីរូបសង្ហាលោក សក្ការៈ មានរយៈពេលប្រមាណ ២ ឆ្នាំ ហើយ ខណៈចំណងអាពាហ៍ពិពាហ៍ពួកគេក៏ទទួលបានចំណងដៃកូនស្រីយ៉ាងស្រស់ស្អាតម្នាក់ទៀតផង។

គេកត់សម្គាល់ឃើញថា សម្រាប់គូស្នេហ៍វ័យក្មេងមួយគូនេះ កន្លងមកតែងបង្ហាញពីភាពផ្អែមល្ហែម និងសប្បាយរីករាយជាមួយការចាយជីវិតយ៉ាងស្រណុកស្រួលក្រោយសាងសុភមង្គលគ្រួសាររបស់ពួកគេ។ ថ្វីត្បិតបែបនេះពិតមែន ថ្មីៗនេះ ស្រាប់តែតារាកំប្លែង វ៉ាន់ នីឡា បានចេញមកទម្លាយរឿងរ៉ាវជាច្រើនសម្រាប់ជីវិតដែលនាងធ្លាប់ឆ្លងកាត់បទពិសោធ។
វ៉ាន់ នីឡា បានបង្ហើបឲ្យដឹងថា «ជីវិតគូ គឺមិនអាចសប្បាយរហូត អត់អាចដូចគ្រាដើមដែលយើងស្រឡាញ់គ្នា អត់អាចសើចសប្បាយរហូត អត់អាចល្អ ឬ ក៏ស្និទ្ធស្នាលរហូតដូចចិត្តយើងទាំងអស់ទេ វាមានពេលខ្លះយើងក៏ធុញនឹង relationship មួយហ្នឹង មានអារម្មណ៍ថា ធុញគ្នា អស់ទំនុកចិត្ត លែងស្រឡាញ់គ្នាដូចមុន មានអារម្មណ៍ថា ដៃគូយើងមើលមិនឃើញទង្វើល្អរបស់យើង…..»។

នាងនិយាយទៀតថា «ពេលខ្លះដៃគូយើងក៏មានអារម្មណ៍ដូចយើងអ៊ីចឹងដែរ អ៊ីចឹងយើងក៏អស់ការស្រឡាញ់ពីគ្នា ប៉ុន្តែយើងមិនអាចចោលគ្នាបាន ដោយសារយើងបានតាំងចិត្តថា យើងនឹងដឹកដៃគ្នាទៅរកភាពជោគជ័យដែលយើងបានព្រមព្រៀងគ្នា។ មិនមែនដោយសារគេមិនធ្វើតាមចិត្តយើងមិនបាន យើងចង់បែកពីគេបានតាមចិត្តនោះទេ បើយើងទម្លាប់ធ្វើបែបហ្នឹង យើងជួបរឿងបែក គឺដដែលៗ យើងបែកពីម្នាក់ហ្នឹង ទៅយកអ្នកថ្មី ក៏វាដូចតែគ្នា ជីវិតគូ គឺវាអ៊ីចឹង»។
វ៉ាន់ នីឡា បន្តថា «គូខ្លះមិនយល់ពីគ្នារហូតដល់មានអ្នកផ្សេង អ៊ីចឹងអ្វីដែលធ្វើឲ្យ relationship នេះរឹងមាំ យើងត្រូវចេះអន់ខ្លះ កុំខ្លាំងគ្រប់រឿង កុំចង់ឈ្នះគ្រប់រឿង យើងត្រូវយល់ថា មនុស្សយើងមិនអាចប្ដូរចរិតបានទាំងអស់ ដើម្បីយើងទេ រឿងខ្លះជាចំណង់ចំណូលចិត្តរបស់គេ រឿងខ្លះជាចរិតរបស់គេ បើគេធ្វើឲ្យយើងមិនបាន យើងទម្លាក់រឿងហ្នឹងចោលមួយ ហើយត្រូវទទួលយកការពិត គេធ្វើតាមយើងបានគ្រប់រឿង អត់បានតែមួយរឿងក៏មិនជាបញ្ហាដែរ វាមានរឿងមិនសមបំណង និងរឿងសមបំណង»។

មកដល់ត្រង់ចំណុចនេះ អ្នកនាង វ៉ាន់ នីឡា បានពញ្ញាក់អារម្មណ៍ទៀតថា «បើយើងខឹងគ្នា ក៏រំលឹករឿងណាដែលល្អៗ ជាមួយគ្នា ធ្វើបែបនេះជារឿយៗ គឺយើងនឹងទទួលបានក្ដីសុខរៀងខ្លួនហើយ បើអន់ចិត្តជាមួយគ្នា យើងត្រូវនិយាយគ្នា យើងមិនចូលចិត្តអ្វី គេមិនចូលចិត្តអ្វី ត្រូវនិយាយឲ្យយល់គ្នា(ជីវិតគូ គឺវាបែបហ្នឹង រឹងមាំ អត់ធ្មត់ យល់យោគ ស្មោះត្រង់)»។
គួររម្លឹកថា តារាកំប្លែងវ័យក្មេងកូនស្រីបណ្ដូលចិត្ត លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិចទ័រ គឺ អ្នកនាង វ៉ាន់ នីឡា កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក៏បានសម្រេចក្តីសុបិនដោយបានចូលរោងការជាផ្លូវការជាមួយស្វាមីវ័យប្រហែលគ្នា គឺ លោក សក្ការៈ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ