Connect with us

ជីវិតកម្សាន្ដ

មាស សុខរតនៈ ហួសចិត្ត ក្រោយចូលសិល្បៈជិត ៣០ឆ្នាំ គ្មានឈ្មោះជាសិល្បករ

បានផុស

នៅ

អតីត​អ្នក​ចាត់ការ​ទូទៅ​របស់​ផលិត​កម្មថោន និង​ជា​អ្នក​​និពន្ធ​លោក​ មាស សុខ​រតនៈ ដែល​ជា​បង​ប្រុស​របស់​តារា​ចម្រៀអ្នក មាស សុខ​សោភា គិត​មក​ដល់ពេលនេះ​គឺមានរយៈ​ពេលជាង ២០ឆ្នាំមកហើយ ដែល​លោកបាន​ចំណាយពេល​វេលានៅក្នុងសិល្បៈ​ ខណៈ​កន្លងមកលោក​​ធ្លាប់​ប្រកាសផ្អាកអាជី​ពនេះមួយ រយៈ​ពេល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយគ្នានោះ​អ្វី​ដែលធ្វើឲ្យមហាជនភ្ញាក់​ផ្អើល​​នា​ពេល​នេះ ​ស្រប​​ពេល​ដែល​សិល្បករ​ជើងចាស់​ដ៏ល្បីឈ្មោះ​រូប​នេះ​បាន​ទម្លាយ​សារ​​បង្ហាញ​អារម្មណ៍​ហួសចិត្តយ៉ាង​​ខ្លាំង​បន្ទាប់ពី​លោក​ខំ​ណាយពេល​ដើរ​លើវិថី​​សិល្បៈ​ជិត ៣០ឆ្នាំមកនោះ ប៉ុន្តែចុង​ក្រោយ​បានត្រឹមតែពាក្យ​សោកស្តាយពោល គឺមិនមានឈ្មោះ ជាសិល្បករ​ទៅវិញ។

នៅ​លើទំព័រហ្វេសប៊ុក​របស់លោក  មាស សុខរតនៈ​ បានបង្ហាញសារអន់​ចិត្តថា ” ២៧ឆ្នាំដែលខ្ញុំ​ប្រឡូក​សិល្បៈ ស្ទើរតែគ្រប់ទម្រង់ ប៉ុន្តែបែរ​​ជាមិនមានឈ្មោះជា “សិល្បករ” គួរឲ្យអស់សំណើចខ្លាំងណាស់“។ បន្ទាប់ពីការបង្ហោះ​បែបនេះ​ក៏មានការវែកញែកមួយ​ចំនួន​ពីសំណាក់​អ្នកគាំទ្រ និងអ្នក​សិល្បៈ​រួម​អាជីព​ផង​ដែរ។

មាន​ការបញ្ចេញមតិថា «កុំតូចចិត្តអី​សម្លាញ់​​ស្រុកយើងតែប៉ុណ្ណឹង, ខ្ញុំ ១០ឆ្នាំអត់​មានឈ្មោះដូចគ្នា បង​រាល់​កម្មវិធី​ជួបជុំសិល្បករ​អីអត់ដែល​មានសំបុត្រអញ្ជើញទេ, ដូចតែគ្នា​ហ្នឹងបង​គ្រាន់ពេលខ្លះ​អន់ចិត្ត​អ្នក​អត់​ស្នាដៃនិងទើបចូលពីនេះ​ពីនោះ​សោះ​មានមុខគ្រប់កម្មវិធី។

ជាការឆ្លើយតបលោក មាស សុខរតនៈ​ បានលើកឡើងថា “មិនមែនចង់​ទៅចូលរួម​រហូត​ញ័រ​ខ្លួនអី្វទេ ព្រោះ​រវល់រ​កស៊ីចិញ្ចឹមគ្រួសារដែរ ប៉ុន្តែ​ខ្មាស​ក្មេង​ៗ​ដែល​ឆាតសួរនាំហើយ​មិនមានពាក្យប្រាប់ពួកគាត់ហ្នឹងណាអូន“។

លោក មាស សុខរតនៈ បានបន្ថែមទៀតថា ជាទម្លាប់អាក្រក់​ដែល​​ធ្វើឲ្យអ្នកមានស្នាដៃសិល្បៈ​​ចាស់ៗជិនណាយ​នឹងចាកចេញ​គ្មានស្តាយ​ស្រណោះហ្នឹងឯង។ ម្យ៉ាងទៀតប្រហែល​យើង​មិន​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ក្នុងនាមជាអ្នកសិល្បៈទេដឹង។

គួរកត់សម្គាល់ថា ការ​លើកឡើងរបស់​លោក មាស សុខរតនៈ​ ខាង លើនេះ​ គឺស្របពេល​ដែលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹង​មានការរៀប​ចំពិធី​ជួបជុំ “ពិសាអាហារសាមគ្គី និងបំពាក់​គ្រឿងឥស្សរិយយសជូន លោកគ្រូ អ្នកគ្រូ និង​សិល្បករ-សិល្បការិនី ដែល​មាន​ស្នាដៃល្អឆ្នើម” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​មណ្ឌលសន្និបាត និង​ពិព័រណ៌កោះពេជ្រ៕ 

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម