ជីវិតកម្សាន្ដ
ខាត់ សុឃីម ដាស់តឿនថា ជីវិតកុំល្មោភទ្រព្យយសពេក ធ្វើអ្វីដែលមានប្រយោជន៍ដល់ជាតិ
តារាស្រីពហុជំនាញដែលអាចលេងបានគ្រប់ទម្រង់ទាំងបុរាណ-សម័យអ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេមើលឃើញថា នាងមិនត្រឹមជោគជ័យលើអាជីពសិល្បៈ និងមុខជំនួញនោះទេ ពោលបើនិយាយពីរឿងជីវិតគ្រួសារកាន់តែមានសេចក្ដីសុខសុភមង្គលខ្លាំង។

ស្របពេលជីវិតគ្រួសាររបស់តារាស្រីសម្តីចាក់ទឹកមិនលិច ខាត់ សុឃីម ទទួលបានសុភមង្គល និងការសរសើរពីមហាជន តារាស្រីរូបនេះ បានបន្លុយពាក្យដាស់តឿនទៅកាន់កូនៗ របស់ខ្លួនថា «ជីវិតកុំល្មោភទ្រព្យយសពេក ធ្វើអ្វីដែលមានប្រយោជន៍ដល់ជាតិ»។
ជាក់ស្ដែងអ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពបង្ហាញពីភាពកក់ក្ដៅរវាងម្តាយ កូន ពួកគេថា «នេះបានហៅថាម្តាយស្រលាញ់កូន កុំយកពាក្យម្តាយចិញ្ចឹមកូន ១០ រស់ កូនចិញ្ចឹមម្តាយមួយមិនរស់ ពាក្យនេះជាពាក្យដាក់បន្ទុកមិនមែនស្រលាញ់ទេ សម្រាប់ខ្ញុំ គឺ ៖ ១.ការផ្តល់ឲ្យកូនៗ គឺក្តីស្រលាញ់ធំទៅកូន និងដឹងថាការស្រលាញ់សំខាន់បំផុតក្នុងគ្រួសារគាត់ នឹងត្រឡប់មកវិញនឹងការស្រលាញ់ដូចគ្នា ទោះបីតិចច្រើន យ៉ាងហោចណាស់ក៏បានកាហ្វេមួយពេលជាមួយម្តាយនិយាយគ្នាលេងដែរ។ ២.ការសិក្សា អប់រំកូន ផ្តល់ជាចំណេះ ចំណាយលើការរៀនធំទៅគាត់នឹងរកលុយបានខ្លួនឯងជំនាញអ្វីធ្វើនឹង។ ៣.ផ្តល់សេរីភាព មិនបាច់ទៅណាគិតតែពីគ្រួសារ ម៉ែឪពេកទេ កូនចង់ទៅ ទៅ កុំរុញរា ដើរទៅរកអ្វីដែលជាខ្លួនឯង ដើរឲ្យច្រើន កុំឲ្យដូចម៉ែស្តាយក្រោ យ ភ័យខាងមុខខ្លាចបាត់បង់ចុងក្រោយមានតែពាក្យថាចាំឲ្យកូនធំៗ…។ ៤.ចាស់ទៅម្តាយសុំតែទៅនៅស្រុកស្រែមានលុយខ្លះ relax កូនៗ បន្តជីវិតពីម្តាយម្តងទៅ តែកុំរស់តានតឹងពេក ជីវិតកុំល្មោភទ្រព្យយសពេក ធ្វើអ្វីដែលមានប្រយោជន៍ដល់ជាតិមិនប៉ះពាល់គេទៅបានហើយ លុយល្មមៗ ទៅ បើរកបានច្រើនដោយការកេងបន្លំមិនបាច់យកមកទេ ស្លាប់ទៅទុកឲ្យតែកូនបំផ្លាញចោលទេ ហើយស្អុយកិត្តិយសតពូជ»។

ប្រាកដណាស់ ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា នាងជាតារាស្រីពហុជំនាញរបស់ខ្មែរមួយរូបដែលកំពុងតែទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាអាជីពសិល្បៈទាំងសម័យ និងបុរាណជាដើម។ សកម្មភាពនេះ អាចចាត់ទុកថាជាជោគជ័យដ៏ធំរបស់អ្នកនាង ខាត់ សុឃីម បន្ថែមទៀត បន្ទាប់ពីអាជីពសិល្បៈបច្ចុប្បន្នកំពុងមមាញឹកនៅតាមបណ្ដាកម្មវិធីមង្គលការមួយចំនួន ហើយនាងក៏នៅតែរក្សាបានសន្ទុះ នៃការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងមិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?