Connect with us

ជីវិតកម្សាន្ដ

តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើក​ដំបូង​ក្នុងវ័យ ៥៤ ឆ្នាំ

បានផុស

នៅ

នៅក្នុងពិភពសិល្បៈថៃកំពុងតែមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ឃើញមុខមាត់ថ្មីស្រឡាងរបស់តារាសម្ដែង លោក ​Wit Phutharit Prombandal ដែលសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ឆ្នាំ មើលទៅកាន់តែសង្ហានិងមុខក្មេងជាងវ័យ។

តាមរយៈគណនី​ IG ផ្ទាល់ខ្លួនរបស់តារាប្រុសវ័យ ៥៤ឆ្នាំ រូបនេះ​ បានបង្ហោះនូវរូបភាពច្រើនសន្លឹកមុនពេលវះកាត់កែសម្ផស្ស និងក្រោយវះកាត់កែសម្ផស្សដោយបញ្ចាក់ខេបសិនថា “ខ្ញុំបានសម្រេចចិត្ត​វះ​កាត់​ថង់​ខ្លាញ់​ក្រោម​ភ្នែក និង​លើក​ចិញ្ចើម។ ជាលទ្ធផលគឺល្អប្រសើរណាស់ គ្រាន់តែត្រូវទ្រាំឈឺជាង១ខែហើយ ហើយស្នាមជ្រួញនិងថង់ក្រោមភ្នែកទាំងអស់បានបាត់រលីញគ្មានសល់។ សម្រស់ថ្មីនេះ បានបានធ្វើ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ សឹងមិនគួរឲ្យជឿឡើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីរូបភាពរបស់តារាសម្ដែងនិយមដើរតួជាឪពុករូបនេះបង្ហោះព្រោងព្រាតលើបណ្ដាញអ់ីនធើណេត វាបានបង្កឲ្យមានការភ្ញាក់ផ្អើលមិនស្ទើនោះទេ ពីសំណាក់អ្នកគាំទ្រលោកផ្ទាល់តែម្ដង។ ប៉ុន្តែក្នុងនោះមានទាំងមតិរិះគន់និងស្របខុសៗគ្នាលើមុខមាត់ថ្មីថា ចាស់​ជាងមុន ខណៈអ្នកផ្សេងទៀតបានគាំទ្រហើយថា លោកកាន់តែសង្ហាទ្វេរគុណ ត្បិដអីបច្ចុប្បន្ននេះ លោក ​Wit Phutharit មានវ័យ៥៤ឆ្នាំទៅហើយ។

ដោយឡែក ចំពោះតារាសម្ដែងជើងចាស់លោក ​Wit Phutharit បានបញ្ចេញមតិត្រលប់ទៅវិញថា ​មុខមាត់ថ្មីស្រឡាងក្រោយការវះកាត់កែសម្ផស្សនេះ វាអាស្រ័យលើគំនិតរបស់មនុស្សម្នាក់ៗ មនុស្សនឹងស៊ាំនឹងវាឆាប់ៗនេះ។ ជាពិសេសលោកមិនធ្ងន់ធ្ងរអំពីនិន្នាការនៃការរិះគន់របស់មហាជនទេ។ ការ​សម្រេច​ចិត្ត​វះកាត់កែសម្ផស្ស​នេះទៀតសោត ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ ព្រោះ​មាន​បញ្ហាផ្ទាល់ខ្លួនដែលលោកពុំអាចបញ្ចាក់បានឡើយ៕

រូបភាពក្រោយវាះកាត់រួចរាល់

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Best​ ចូលមន្ទីពេទ្យភ្លាមៗ ក្រោយដួល​បោក​ក្បាលក្នុងបន្ទប់ទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម