Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

បានផុស

នៅ

កញ្ញា ពេជ្រ ចរណៃ ដែល​ល្បី​ខាង​ក្បាច់គុន​ល្បុក្កតោ​បុរាណ​ខ្មែរ​កន្លងមក​ត្រូវ​បាន​មហាជន​ដឹង​ហើយ​ថា នាង​បាន​សកម្ម​នឹង​ការ​ចែករំលែក​ចំណេះដឹង និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើកស្ទួយ​វិស័យ​គុន​ល្បុក្កតោ និង​ល្ខោនខោល​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​កត់សម្គាល់​ថ្វី​ត្បិត​បច្ចុប្បន្ន​តារា​ចម្រៀង​ស្រី​សម្តី​ស្រទន់ ពេជ្រ ចរណៃ រវល់​ការងារ​ច្រើន​យ៉ាង​ក្តី ប៉ុន្តែ​នៅតែ​រក្សា​បាន​រូប​សម្រស់​ស្រស់​ស្អាត មាន​រាង​ស្រឡូន​គួរ​ឲ្យ​ស្រលាញ់។ ចំណែក​ឯ​ប្រជាប្រិយភាព និង​ការ​គាំទ្រ ក៏​នៅតែ​រក្សា​បាន​ដូចដើម ពោល​គឺ​ពុំ​មាន​ការ​ចុះ​ថមថយ​ឡើយ។ ចរណៃ ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​សម្តែង​ម្នាក់​មាន​ប្រជាប្រិយភាព និង​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ មាន​រាង​ស្រស់​ស្អាត មិន​ចាញ់​តារា​បរទេស។

រឿង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​ចាប់អារម្មណ៍​ថែមទៀត ពេជ្រ ចរណៃ មក​ទល់​ពេលនេះ​នាង​ក៏​ទទួល​បាន​ការ​សរសើរ​ថា​ជា​តារា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត និង​សុភាពរាបសារ​ទន់ភ្លន់​ផង​ដែរ។ ប្រាកដ​ណាស់ ការ​រក្សា​បាន​នូវ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​នេះ ក៏​ព្រោះតែ​កញ្ញា ពេជ្រ ចរណៃ គឺជា​តារា​ខ្មែរ​មួយ​រូប​ដែល​មាន​សមត្ថភាព​សម្តែង​បាន​ល្អ បូករួម​នឹង​ទេពកោសល្យ​សិល្បៈ​ខ្ពស់​មិន​ចាញ់​តារា​ឯទៀត​ទេ។

សូម​បញ្ជាក់​ថា តារា​សម្តែង និង​ជា​គ្រូបង្ហាត់​គុន​ល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្ន​ក្រៅតែ​ពី​ការ​លេច​មុខ​នៅ​លើ​វិស័យ​ភាពយន្ត​(​ខ្មែរ​) នាង​ក៏​ជា​តារា​ស្រី​មួយ​រូប​ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​គុន​ល្បុក្កតោ និង​តាមរយៈ​ការ​បំផុស​ដល់​យុវជន​ឲ្យ​ចូលរួម​លើកស្ទួយ​បង្ហាញ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​ផង​ដែរ។ សកម្មភាព​នេះ ពេជ្រ ចរណៃ កន្លងមក​តែង​ទទួល​បាន​ការ​សរសើរ​លើកទឹកចិត្ត និង​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​ស្នេហា​លើ​វិស័យ​ភាពយន្ត និង​ក្បាច់គុន​បុរាណ​ខ្មែរ​(​ល្បុក្កតោ​)៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម