ជីវិតកម្សាន្ដ
សមាគមសិល្បករ បំភ្លឺ ក្រោយសិល្បករមួយចំនួនប្រតិកម្មរឿងគ្មានឈ្មោះទទួលមេដាយកិត្តិយស
បន្ទាប់ពីមានការវែកញែក និងប្រតិកម្មមួយចំនួនពីសំណាក់សិល្បករ-សិល្បការិនីខ្មែរពាក់ព័ន្ធរឿងមិនមានឈ្មោះទៅទទួលមេដាយកិត្តិយសទីបំផុតសមាគមសិល្បករខ្មែរចេញសេចក្តីបំភ្លឺលើករណីនេះហើយ។
ប្រាកដណាស់ប៉ុន្មានថ្ងៃមកនេះគេសង្កេតឃើញមានអ្នកសិល្បៈមួយចំនួនបានសម្តែងការអាក់អន់ចិត្ត ខណៈដែលពួកគេពុំមានឈ្មោះដើម្បីទទួលបានគ្រឿងឥស្សរិយយសដូចសិល្បករ-សិល្បការិនីដទៃទៀតដែលអ្នកទាំងនោះមានឈ្មោះទទួលបានគ្រឿងឥស្សរិយយសនាថ្ងៃស្អែកនេះ។
ទន្ទឹមនឹងប្រតិកម្មនេះសមាគមសិល្បករខ្មែរក៏បានចេញចេញសេចក្ដីបំភ្លឺដោយលើកឡើងដូច្នេះថា សមាគមសិល្បករខ្មែរជម្រាបជូនដល់បងប្អូនសិល្បករ- សិល្បការិនីដែលជាសមាជិកសមាជិការបស់សមាគមឱ្យបានជ្រាបថា កន្លងមកសមាគមបានបញ្ជូនឈ្មោះសមាជិក សមាជិកា ដែលមានសកម្មភាពជាមួយសមាគមមួយចំនួនធំដើម្បីឱ្យគណៈកម្មការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈវាយតម្លៃដើម្បីទទួលបានមេដាយ ឬក៏អត់។
សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរគ្រាន់តែជាផ្នែកមួយក្នុងការបញ្ជូនសមាជិករបស់ខ្លួនទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប៉ុណ្ណោះ។ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអ្នករៀបចំវាយតម្លៃដើម្បីជូនមេដាយទៅកាន់សិល្បករគ្រប់ទម្រង់ រួមទាំងសមាគមផ្សេងៗទៀតដែលជ្រកក្រោមក្រសួងផងដែរ។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះនឹងមានការរៀបចំពិធីជួបជុំ”ពិសាអាហារសាមគ្គី និង បំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ និងសិល្បករ-សិល្បការិនី ដែលមានស្នាដៃល្អឆ្នើម” ដែលនឹងប្រព្រឹត្តទៅនាមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ៕
អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ