ជីវិតកម្សាន្ដ
ក្រោយចេញពីក្រុម Jacksonហ៊ានទម្លាយរឿងក្នុងចិត្ត ពេលនៅក្រោមការគ្រប់គ្រងរបស់ JYP
រឿងរ៉ាវមួយចំនួនអំពី Jackson ដែលត្រូវបានគេស្គាល់ច្បាស់ថាជាអតីតសមាជិក GOT7 បានទម្លាយចេញពីបន្ទាប់ពីកុងត្រារបស់លោកនឹង JYP Entertainment ត្រូវបានបញ្ចប់តាមរយៈកម្មវិធីមួយ «Get Real»។

អំឡុងពេលនិយាយក្នុងកម្មវិធីនោះ Jackson បាននិយាយបន្ថែមអំពីការការផ្សព្វផ្សាយតន្រ្តីទោលរបស់លោក នៅពេលដែលលោកនៅក្នុងផលិតកម្ម JYP Entertainment។ ពិតជាធ្វើឲ្យអ្នកទស្សនាបានស្តាប់និងបានដឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាប្រុសរូបនេះ បាននិយាយថា លោកមិនត្រូវបានអនុញ្ញាត ឲ្យផ្សព្វផ្សាយអាល់ប៊ុមទោលនៅកូរ៉េនោះទេ ក្នុងពេលស្ថិតក្រោមកិច្ចសន្យារបស់ JYP។
តារាប្រុសរូបនេះបន្តថា «ខ្ញុំអាចធ្វើការនៅគ្រប់ទីកន្លែងលើកលែងតែប្រទេសកូរ៉េ។ នោះគឺជាកិច្ចព្រមព្រៀង។ ចាប់តាំងពីកិច្ចសន្យាបានបញ្ចប់ខ្ញុំកំពុងព្យាយាមនាំអ្វីគ្រប់យ៉ាងត្រឡប់មកវិញ” ហើយបានបន្តទៀតថា “ឆ្នាំនេះភាគច្រើនក្នុងឆ្នាំនេះអ្នករាល់គ្នាកំពុងព្យាយាម ដើម្បីរៀបចំធ្វើអ្វីជារបស់ពួកគេផ្ទាល់។

ខណៈពេលដែលកំពុងចាក់ផ្សាយ Jackson ក៏បាននិយាយដោយសម្គាល់ឃើញថា «យើងកំពុងរស់នៅក្នុងជីវិតរបស់យើង ហើយគ្មាននរណាម្នាក់គួរវិនិច្ឆ័យយើង ហើយយើងក៏មិនគួរខ្វល់ពីអ្វីដែលមនុស្សផ្សេងទៀត។ តើពួកគេឃើញយើងទេ? អ្នករស់នៅក្នុងជីវិតរបស់អ្នកដឹងទេ? ខ្ញុំគិតច្រើនពេក ស្ត្រេស»។

ទាំងនេះគឺពាក្យសម្ដីដែល Jackson បាននិយាយអំពីរឿងមួយចំនួនដែលលោក កប់ក្នុងចិត្តខ្លួនជាយូរមកហើយ ទម្លាយចេញនៅពេលនោះ៕
អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖ផ្ទុះការរិះគន់ Miss Grand Mexico ស្លៀកឈុតហែលទឹកថតរូបក្បែរព្រះពុទ្ធរូប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ