ជីវិតកម្សាន្ដ
Gong Yoo និង Song Hye Kyo អាចនឹងលេចមុខសម្ដែងភាពយន្តរួមគ្នា
កាលពីរសៀលថ្ងៃទី ២៤ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េភ្លាមៗបានរាយការណ៍ថា តារាសម្តែង Gong Yoo បានទទួលការអញ្ជើញឲ្យសម្តែងក្នុងការងារថ្មីដោយអ្នកនិពន្ធរឿង Noh Hee Kyung ហើយបច្ចុប្បន្នកំពុងពិចារណាចូលរួម។
ក្រោយមក កាលពីដើមខែមេសា Song Hye Kyo ក៏បានបញ្ជាក់ផងដែរថា នាងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាអំពីគម្រោងនេះដូចគ្នា។ ប្រសិនបើទទួលយក នេះនឹងក្លាយជាការសហការលើកទីបីរបស់ Song Hye Kyo ជាមួយអ្នកនិពន្ធរឿង Noh បន្ទាប់ពីរឿង The World They Live In (សម្តែងជាមួយ Hyun Bin) និងរឿង That Winter The Wind blows (សម្តែងជាមួយ Jo In Sung)។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1638.png)
ស្នាដៃថ្មីរបស់អ្នកនិពន្ធ Noh Hee Kyung នឹងបង្ហាញពីឈុតឆាកជីវិតពិតរបស់បុគ្គលក្នុងវិស័យផ្សាយ។ គម្រោងនេះបានចាប់យកចំណង់ចំណូលចិត្តរបស់អ្នកដែលបានរស់នៅតាមរយៈប្រវត្តិសាស្រ្តដ៏ច្របូកច្របល់ នៃកំណើតនៃការកម្សាន្តកូរ៉េខាងត្បូង។
បច្ចុប្បន្ននេះ ឈ្មោះផ្លូវការនៃគម្រោងរបស់លោកស្រី Noh Hee Kyung មិនត្រូវបានបញ្ចេញទេ ប៉ុន្តែទស្សនិកជនមានការរំពឹងទុកខ្ពស់សម្រាប់ការជួបជុំគ្នាឡើងវិញរបស់ Song Hye Kyo និងអ្នកនិពន្ធរឿងស្រីរូបនេះ បន្ទាប់ពីជាងមួយទសវត្សរ៍មកហើយ។ ទន្ទឹមនឹងនោះ ប្រសិនបើតារាសម្ដែង Gong Yoo យល់ព្រម រឿងនេះត្រូវបានគេរំពឹងថានឹងក្លាយជាតួឯកទូរទស្សន៍នាពេលខាងមុខនេះផងដែរ។
សម្រាប់ Gong Yoo គឺជាតារាប្រុសលេចធ្លោមនៅកូរ៉េ ហើយថែមទាំងត្រូវបានគេដាក់រហស្សនាមថា ពូដែលទាក់ទាញជាងគេ បើទោះជាមានវ័យ ៤០ ឆ្នាំក៏ដោយ ក៏ភាពទាក់ទាញរបស់លោកមិនថមថយ ថែមទាំងទាក់ទាញបុរសសង្ហារៗទៀត។ ការបង្ហាញខ្លួនក្នុងរឿងណាមួយ ធ្វើឲ្យរឿងនោះក្លាយជាភាពយន្តរកចំណូលបានច្រើន។ ពិតណាស់ក្រៅពីសមត្ថភាពសម្តែងកំពូល រូបរាងសង្ហារបស់ Gong Yoo គឺជាកត្តាដែលបង្កើតការទាក់ទាញខ្លាំងអាចបដិសេធបាន។
លើសពីនេះ មិនមែនគ្រប់គ្នាសុទ្ធតែដឹងការពិតថា Gong Yoo គឺជាតួសម្តែងដែលដំបូងឡើយ ត្រូវបានគេកំណត់គោលដៅសម្រាប់តួឯកប្រុសក្នុងរឿង Descendants of the Sun ។ អាស្រ័យហេតុនេះ តួអង្គ Captain Yoo Shi Jin ពីដំបូងគឺសំដៅលើតារាផ្សេងទៀត មិនមែន Song Joong Ki ទេ។ នៅពេលនោះ ក្រុមការងារផលិតមានការរំពឹងទុកថា Gong Yoo, Won Bin, Jo In Sung ឬ Lee Min Ho នឹងទទួលតួនាទីនេះ។
បន្ទាប់ពីមុខទាំងនេះបានច្រានចោលគម្រោងដោយសារតែមមាញឹករបស់ពួកគេ Song Joong Ki បានក្លាយជាជម្រើសបន្ទាប់សម្រាប់តួនាទីក្នុងរឿង Descendants of the Sun ។ នេះក៏ជាឱកាសដែលនាំឲ្យតារាសម្ដែងរូបនេះល្បីល្បាញខ្លាំង។ ទស្សនិកជនជាច្រើនថែមទាំងនិយាយលេងថាជា Gong Yoo បានបង្កើតការផ្គូផ្គងសម្រាប់គូស្នេហ៍ Song Hye Kyo និង Song Joong Ki ទោះបីជាអ្នកទាំងពីរ ដើរផ្លូវបំបែកបន្ទាប់ពីរៀបការរួចហើយក្ដី៕
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1637.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រធាន Samsung ក្លាយជាអ្នកមានបំផុតក្នុងប្រទេសកូរ៉េ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?