ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ថា អនាគតខ្លួននឹងផ្តល់ឱកាសឲ្យអ្នក Make up ផ្សេងទៀតធ្វើការជាមួយ
ស្របពេលមានការវែកញែកក្រោយបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia ២០២២ បានប្រកាសបង្ហាញមុខអ្នក Make upសំខាន់ ៥ នាក់ ប្រចាំខ្លួននឹងលើកឡើងថា ក្រៅពីបុគ្គល ៥នាក់ នេះខ្លួនមិនទទួលយកអ្នកផ្សេងឲ្យផាត់មុខនោះ ពេលនេះសាមីខ្លួនបានចេញមកបញ្ជាក់ច្បាស់ៗហើយ។
ជាការស្រាយចម្ងល់និងបញ្ចៀសការយល់ច្រឡំ ឬការរិះគន់មកលើខ្លួន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថា សម្រាប់ពេលអនាគតនាងក៏ចង់ធ្វើការជាមួយអ្នកផ្សេងដែរ បើមានឱកាស ព្រោះនាងជឿថា ប្រទេសយើងសម្បូរទៅដោយអ្នកmake upដែលមានសម្ថភាពច្រើន និងមានវិជ្ជាជីវៈត្រឹមត្រូវ ជាពិសេសគឺមានក្តីស្រលាញ់ហើយនៅមានអ្នកល្អៗច្រើនទៀតដែលនាងតែងតែធ្វើការរួមជាមួយទោះមិនបានញឹកញាប់។
វត្តីសារ៉ាវឌ្ឍី បាននិយាយទៀតថា «ទោះបីខ្ញុំមិនបានរូបពួកគាត់ក្នុងផុសក៏ពួកយើងតែងតែធ្វើការរួមគ្នាដោយក្តីស្រលាញ់ និងរាប់អានគ្នារហូតមកដែរ»។ ការលើកឡើងរបស់បវរកញ្ញារូបនេះបន្ទាប់ពីការបង្ហោះរបស់នាងដោយប្រកាសថា ក្រៅតែពីអ្នកmake upប្រចាំខ្លួននាងចំនួន ៥នាក់ គឺនាងមិនឲ្យអ្នកផ្សេងផាត់មុខនាងឡើយ។
ផ្អែកតាមខ្លឹមសាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបានបង្ហោះពីដំបូងបានលើកឡើងថា «ចំពោះបញ្ហាដែលបានកើតឡើងដដែលៗចំពោះនាងខ្ញុំថ្ងៃនេះ នាងខ្ញុំសូមជូនដំណឹងមួយនេះទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចបណ្តាក្រុមហ៊ុនដែលតែងតែមេត្តានិងផ្តល់ឱកាសការងារចំពោះនាងខ្ញុំទាំងអស់គឺពួកគាត់ទាំង ៥នាក់នេះគឺជាអ្នកmake up ផ្ទាល់ខ្លួនរបស់នាងខ្ញុំទាំងអស់ដែលបានធ្វើការផាត់មុខជូនខ្ញុំតាំងពីខ្ញុំមិនទាន់មានអ្នកស្គាល់រហូតមកដល់សព្វថ្ងៃនេះ»។
នាងបន្តទៀតថា «ពួកគាត់មានភាពunique ហើយស្អាតម្យ៉ាងម្នាក់នៅក្នុងការ Make upហើយចំណុចពិសេសរបស់គាត់ដែលធ្វើឱ្យនាងខ្ញុំគោរពស្រលាញ់ ពួកគាត់មានវីជ្ជាជីវៈការងារត្រឹមត្រូវ ធ្វើការភ្ជាប់ទៅដោយសេចក្តីថ្លៃថ្នូរ និងច្បាស់លាស់ ដូច្នេះដោយក្តីគោរពចំពោះបណ្តាក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារដល់ប្អូនទាំងអស់ សូមរាប់ចាប់ពីថ្ងៃនេះទៅគ្រប់ការងារទាំងអស់នាងខ្ញុំនិងមិនទទួលការ make up ពីអ្នកផ្សេងក្រៅពីពួកគាត់ឡើយ»។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមថា «សូមឱ្យបងបងទាំងអស់គ្នាធ្វើការអនុគ្រោះនិងយល់យោគចំពោះបញ្ហានេះហើយការប្រកាសបែបនេះ គឺក្នុងគោលបំណងជៀសវាងរាល់បញ្ហាផ្សេងៗដែលកើតមានរវាងនាងខ្ញុំ និងមនុស្សដែលនាងខ្ញុំមិនស្គាល់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំផ្ទាល់ ប៉ះពាល់ដល់ការងារទាំងអស់ក៏ដូចជាសង្គមជាតិដែរ។ សង្ឃឹមថាបងៗម្ចាស់ក្រុមហ៊ុនទាំងអស់ធ្វើការអនុគ្រោះក៏ដូចជាការយោគយល់ក្នុងរឿងមួយនេះ»៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ