Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងនាយ ក្រឹម រំភើបចិត្តខ្លាំងពេលឃើញកូនៗចេះស្រឡាញ់រាប់អានប្អូនស្រីភ្លោះ

បានផុស

នៅ

តារាកំប្លែងជើងចាស់ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានសម្តែងអារម្មណ៍រំភើបចិត្តខ្លាំងបន្ទាប់ ពីឃើញកូនៗរបស់លោក ចេះស្រលាញ់រាប់អានគ្នាដោយមិនប្រកាន់ថ្វីត្បិតកូនភ្លោះក្រោយរបស់នាយក្រឹមមានផ្ទៃម្តាយផ្សេងគ្នាក៏ពិតមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងដោយបង្ហាញ ពីភាពសប្បាយចិត្តពីសំណាក់តារាកំប្លែងនាយ ក្រឹមនេះ គឺស្របពេលដែលគ្រួ សាររបស់លោក បានជួបជុំគ្នាក្នុងឱកាសដ៏រីករាយនៃខួបកំណើរចៅសំណព្វចិត្តកាលពីថ្មីៗនេះ។ នាយ ក្រឹម បាននិយាយថា ម្សិលមិញខួបចៅសំណព្វ Thalia ចៅទី១ ជួបជុំទាំងកូនទាំងចៅទាំងម៉ាក់ធំ ទាំងជីដូន នឹងកូនក្មួយអរគុណកូនច្បងទាំងអស់ដែលអាណិត នឹងស្រឡាញ់ប្អូនស្រីភ្លោះជាឈាមតែមួយ ។

តារាកំប្លែងចាស់វស្សានាយ ក្រឹម បានបញ្ជាក់ទៀតថា អ្វីគ្រប់យ៉ាងតែងតែប្រែប្រួលឪពុកពិសប្បាយចិត្តណាស់ពេលឃើញកូនចេះស្រឡាញ់រាប់អានគ្នា។ ជាមួយគ្នានោះ ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួនបានចូលរួមអបអរ និងសរសើរទឹកចិត្តរបស់ក្រុមគ្រួសារនាយ ក្រឹម ផងដែរ។

គួររបញ្ជាក់ថា បើតាមការកត់សម្គាល់ឃើញកូន​ភ្លោះ​ស្រី​ទាំង​ពីរ​នាក់ដែលជា​តំណក់​ឈាម​ររួមគ្នារវាង ស្រីលាភ និងតារាកំប្លែងនាយ ក្រឹម មកដល់ពេលនេះគឺកាន់​តែ​ធំ​កាន់​តែ​ស្រស់​ស្អាត​ឡើង​​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃជាមួយ​កាយវិការ​ក្រមិចក្រមើម​គួរ​ឱ្យ​ក្នាញ់ ផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម