ជីវិតកម្សាន្ដ
Yaya វិះនឹងដួលសន្លប់ ព្រោះតែអាកាសធាតុក្ដៅខ្លាំងក្នុងប្រទេសថៃ
តារាសម្ដែងថៃ Yaya Urassaya បានបង្ហោះនូវរូបភាពមួយសន្លឹកកតាមរយៈ Instagram Story ផ្ទាល់ខ្លួន ប្រាប់អ្នកគាំទ្រថា នាងហត់នឿយ វិះតែនឹងដួលសន្លប់ក្រោមកំដៅថ្ងៃក្ដៅខ្លាំងសឹងតែរលាកខ្លួន។ នេះបើយោងតាមការចុះផ្សាយពីសារពត៌មាន Sanook នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
ជាមួយនឹងសារបញ្ជាក់យ៉ាងវែងអន្លាយ តារាស្រីរូបនេះបានសរសេរថា “ថ្ងៃនេះក្តៅខ្លាំងណាស់! ខ្ញុំស្ទើរតែដួលសន្លប់ជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ។ វិលមុខទៀតខ្លាំងយកតែមែនទែន ប៉ុន្តែខ្ញុំត្រូវតែប្រយុទ្ធជាមួយអ្នករាល់គ្នាដែលធ្វើការនៅខាងក្រៅ វាពិតជាក្តៅខ្លាំងណាស់”។

លើសពីនេះគេក៏បានដឹងទៀតថា Yaya គឺជាតួសម្តែងក្នុងរឿង One Roi My Cherie Amour ផលិតក្នុងឆ្នាំ២០២៤ នៅកោះក្រដាន់ ខេត្ត Trang ចំពេលដែលសីតុណ្ហភាពឡើងខ្ពស់ជិត ៤០អង្សាសេដែលធ្វើឲ្យមនុស្សម្នានៅតំបន់នោះពិបាករស់នៅ និងទ្រាំទ្រជាមួយនឹងអាកាសធាតិសឹងពុំបានឡើយ។
យ៉ាងណាក៏ដោយ បន្ទាប់ពីតារាស្រីស្ថិតក្រោមទ្រនំប៉ុស៍លេខ៣ថៃរូបនេះបានប្រកាសជាសាធារណៈរួចមក អ្នកគាំទ្រជាច្រើនស្រាប់តែចូលទៅបញ្ចេញមតិក្នុងន័យព្រួយបារម្ភចំពោះ YaYa ជាខ្លាំង។ ម្នាក់ៗបានប្រាប់ឲ្យនាងថែរក្សាខ្លួននិងសុខភាពឲ្យមែនទែន ព្រោះប្រទេសថៃពេលនេះកំពុងរងនៅអាកាសធាតុក្ដៅខ្លាំង ខុសពីឆ្នាំមុន ដែលធ្វើឲ្យជនជាតិថៃជាច្រើននាក់ដួលសន្លប់ ខ្លះក៏ដាច់សសៃឈាមខួរក្បាលថែមទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Bright និង Nene បញ្ជាក់ពីទំនាក់ទំនងស្នេហាជាមួយគ្នាថា ជាការពិត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក