ជីវិតកម្សាន្ដ
Kim So Hee ប្រកាសចូលនិវត្តន៍ ហើយនឹងរៀបការជាមួយអ្នកជំនួញអាយុលើសពី ១៥ ឆ្នាំ
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយ នៅថ្ងៃទី ២៦ ខែមេសានេះ សមាជិក ALICE អតីត ELRIS គឺ Kim So Hee បានប្រកាសថា ខ្លួននឹងរៀបការជាមួយអ្នកជំនួញដែលមិនមែនជាតារា មានវ័យចាស់ជាងនាង១៥ឆ្នាំនៅឆ្នាំនេះ។

អ្នកទាំងពីរគ្រោងចុះហត្ថលេខារៀបការនៅខែក្រោយ បន្ទាប់ពីណាត់គ្នាបានមួយឆ្នាំ ហើយពិធីតូចមួយក៏នឹងធ្វើឡើងជាមួយមិត្តភក្តិជិតស្និទ្ធ និងអ្នកស្គាល់គ្នាក្នុងពេលឆាប់ៗនេះតែប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ថា ជាមួយនឹងអាពាហ៍ពិពាហ៍របស់នាង Kim So Hee មានបំណងចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងក្នុងនាមជាតារចម្រៀង។ ស្របពេលដែល កិច្ចសន្យាផ្តាច់មុខរបស់នាងជាមួយក្រុមហ៊ុន IOK ដែលជាស្លាកដែលបច្ចុប្បន្នគ្រប់គ្រង ALICE នឹងផុតកំណត់នៅខែក្រោយ ខណៈដែលនាងបានជ្រើសរើសមិនបន្តកុងត្រាជាមួយនឹងចូលនិវត្តន៍ពីការកម្សាន្តជំនួសវិញ។
ថ្វីបើយ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន IOK ក៏បានចេញមុខបញ្ជាក់ថា “វាជាការពិតដែល Kim So Hee មានគម្រោងរៀបការជាមួយមិត្តប្រុសរបស់នាង។ នាងបានសម្រេចចិត្តចូលនិវត្តន៍ពីវិស័យសិល្បៈហើយ ដូច្នេះកុងត្រាផ្តាច់មុខរបស់នាងនឹងផុតកំណត់នៅខែក្រោយ”។
សូមបញ្ចាក់ដែរថា Kim So Hee បានបង្ហាញខ្លួនជាសមាជិកក្រុម ELRIS ក្នុងឆ្នាំ ២០១៧ ។ ក្រុមនេះត្រូវបានប្តូរឈ្មោះជា ALICE ក្នុងខែមេសា ឆ្នាំ ២០២២ ក្រោមការគ្រប់គ្រងថ្មី ដោយបន្តចេញអាល់ប៊ុមដូចជា ‘Dance On’ និង ‘Show Down’ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Gong Yoo និង Song Hye Kyo អាចនឹងលេចមុខសម្ដែងភាពយន្តរួមគ្នា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ