Connect with us

ជីវិតកម្សាន្ដ

រកចំណូលបានកាក់កបជាងគេ ទ្រព្យសម្បត្តិសុទ្ធ Kim Soo Hyun សរុបជាង ២២លានដុល្លារ

បានផុស

នៅ

ទ្រព្យសម្បត្តិរបស់តារាសម្តែង Kim Soo Hyun ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ៣០ ពាន់លានវ៉ុន (២២ លានដុល្លារអាមេរិក) នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងកូរ៉េនិងបរទេស កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤។

បច្ចុប្បន្ននេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពរូបនេះមានអចលនទ្រព្យចំនួនបី រួមទាំងផ្ទះរបស់លោកផ្ទាល់នៅ Galleria Forêt ក្នុង Seongsu-dong ។ Kim Soo Hyun ដំបូង​ឡើយ​បាន​ទិញ​លំនៅដ្ឋាន​ទំហំ ២១៧ ម៉ែត្រ​ការ៉េ​នេះ​ក្នុង​ខែ​តុលា ឆ្នាំ ២០១៣ ក្នុង​តម្លៃ ៤.០២ ពាន់​លាន​វ៉ុន ( ៣ លាន​ដុល្លារ)។ ចាប់តាំងពីពេលនោះមក តម្លៃរបស់ផ្ទះប្រណីតនោះបានកើនឡើងដល់ ១៣.៥ ពាន់លានវ៉ុន (៩.៨ លានដុល្លារ) ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅក្នុងខែឧសភា ឆ្នាំ ២០១៤ តួឯកប្រុសក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” ក៏បានទិញលំនៅដ្ឋានមួយកន្លែងទៀត ដែលមានទំហំ ១៧០ ម៉ែត្រការ៉េនៅឯ Seoul Forest Trimage ក្នុងតម្លៃ ៣.០២ ពាន់លានវ៉ុន (២.២ លានដុល្លារអាមេរិក)។ បន្ទាប់មកនៅក្នុងខែមករាឆ្នាំ២០២៤ តារាសម្តែងរូបនេះបានទិញផ្ទះឯកជនម្តងទៀត ក្នុងតម្លៃ ៨.៨ ពាន់លានវ៉ុន (៦.៤ លានដុល្លារអាមេរិក)។

យោងតាមតម្លៃទីផ្សារបច្ចុប្បន្ននៃអចលនទ្រព្យទាំងបី អចលនទ្រព្យរបស់ Kim Soo Hyun ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៨ ពាន់លានវ៉ុន (២០ លានដុល្លារ) និងរហូតដល់ ៣០ពាន់លានវ៉ុន (២២ លានដុល្លារ) ផ្សេងទៀត។

យ៉ាងណាមិញ មិនមែនជារឿងចម្លែកទេ ដែលតារាប្រុសរូបនេះ​មានចំណូលក្រាស់ក្រែលលើសគេលើសឯង​ ក្នុងប្រទេសកូរ៉េខាងត្បូង។ នាយកវិទ្យាស្ថានស្រាវជ្រាវកេរ្តិ៍ឈ្មោះសាជីវកម្មកូរ៉េ​ លោក Koo Chang Hwan ធ្លាប់បានគូសបញ្ជាក់ពីភាពល្បីល្បាញរបស់ Kim Soo Hyun ជាមួយអ្នកទស្សនា ជាពិសេសតាមរយៈតួនាទីរបស់គាត់ក្នុងរឿង “Queen of Tears” ថា អារម្មណ៍វិជ្ជមានដែលទាក់ទងនឹងម៉ាកយីហោ រួមទាំងការរំភើបចិត្ត និងការទាក់ទាញដ៏កក់ក្តៅ ឆ្លុះបញ្ចាំងពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់បុរសសង្ហារូបនេះ ឲ្យស្ថិតក្នុងចំណោមទស្សនិកជនរាប់ម៉ឺននាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kim So Hee ប្រកាសចូលនិវត្តន៍ ហើយនឹងរៀបការជាមួយអ្នកជំនួញអាយុលើសពី ១៥ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម