ជីវិតកម្សាន្ដ
ចូលសិល្បៈជិត ៥០ ឆ្នាំ ! វីរសិល្បករលោកគ្រូ ហួរ ឡាវី ទើបទទួលបានមេដាយកិត្តិយសជាលើកទី ១
ទស្សនិកជនដឹងហើយថា តារាចម្រៀងសំនៀងស្អកលោកគ្រូ ហួរ ឡាវី គឺជាតារាចម្រៀងល្បីល្បាញជំនាន់ដើមដែលមានបទចម្រៀងល្បីៗ ជាច្រើនដូចជាបទ«សែនអាល័យ» និងបទ«ថ្ងៃណាបំភ្លេចអូនបាន» ជាដើម…។

កន្លងមកធ្លាប់មានការបង្ហើបដែរថា តារាចម្រៀងជើងចាស់ល្បីឈ្មោះលោកគ្រូ ហួរ ឡាវី បានបម្រើវិស័យសិល្បៈមានរយៈពេលប្រមាណ ៥០ ឆ្នាំ ហើយ ប៉ុន្តែលោកមិនដែលទទួលបានប័ណ្ណកិត្តិយសណាមួយពីភាគីពាក់ព័ន្ធណាឡើយ។ ទោះបីជាយ៉ាងណា ពេលនេះរឿងដ៏រំភើប លោកគ្រូ ហួរ ឡាវី បានទទួលមេដាយកិត្តិយសជាលើកទី ១ ហើយ ក្នុងអាជីពសិល្បៈយូរឆ្នាំកន្លងមក។
ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុកអតីតពិធីការិនីអ្នកនាង នៅ សូនីតា បានបញ្ជាក់ដោយភ្ជាប់រូបភាពថា “គាត់បានយកកាត ហើយមកប្រាប់ខ្ញុំថា ក្មួយអើយ ខ្ញុំបានចូលប្រឡូកសិល្បៈតាំងពី ៧៩ លើកទី ១ ហើយ ដែលលោកទើបបានមេដាយនេះ ស្នាមសើចលាយឡំទឹកភ្នែករលីងរលោង ចូលរួមអបអរចំពោះលោកអ៊ំ ហួរ ឡាវី”។ ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើនចូលរួមអបអរ និងលើកទឹកចិត្តដល់លោកគ្រូ ហួរ ឡាវី ផងដែរ។

គួររម្លឹកថា លោកគ្រូ ហួរ ឡាវី បច្ចុប្បន្ន ត្រូវបានគេដឹងថា លោកកំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះមួយក្នុងរាជធានីភ្នំពេញ តែរឿងដែលធ្វើឲ្យអ្នកគាំទ្រមានការអាណិតនោះ គឺលោកគ្រូហាក់កណ្ដោចកណ្ដែងចិត្តដោយមិនទាន់អស់អាល័យបន្ទាប់ភរិយារបស់លោកបានទទួលមរណភាពទៅទាំងអាល័យដោយសារជំងឺកូវីដ-១៩៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ