Connect with us

ជីវិតកម្សាន្ដ

តារាថៃ Bella​ បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group

បានផុស

នៅ

តារាសម្ដែងថៃ​ Bella Ranee បន្ទាប់ពីលេចឮនូវពាក្យចាចាមអារ៉ាមជាមួយកូនប្រុសថៅកែ CP នាពេលកន្លងមកច្បាស់ណាស់ថា ជីវប្រវត្តិរបស់បុរសង្ហារូបនេះត្រូវមហាជនជីកកកាយគ្មា​នសល់ ខណៈដែលនាពេលថ្មីៗនេះអ្នកទាំងពីរស្រាប់តែលេចមុខជាថ្មីម្ដងទៀតក្នុងទៅវត្តអារាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះលើអ៉ិនធើណេត បានបង្ហាញពីកម្មវិធីបុណ្យមួយដែល Bella រួមនឹងជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន រៀបចំកម្មវិធីបុណ្យទានប្រគេនបច្ច័យបុណ្យដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​គម្រោង​ជួសជុល​វត្ត​ព្រះ​បរម​បិដក (ភូ​ខៅ​ថុង) វត្ត​សាកេត រាជា​មហា​វិហារ ដែលសរុប​ទឹក​ប្រាក់​ផាមួង​លើក​នេះ ៨ ៨៤០ ៩១១.១៨ បាត។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រៅពីមានមិត្តភ័ក្តិ បងប្អូន តារាល្បីៗចូលរួមយ៉ាងច្រើនកុះករ ក៏មាន Will Chawin Chearavanont ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន CP 10 Billion អង្គុយសំពះនៅឆ្ងាយពី Bella Ranee តែបន្តិចប៉ុណ្ណោះ។​​ ប្រការនេះបានធ្វើឲ្យមនុស្សជាច្រើនមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះទំនាក់ទំនងដែលធ្លាប់បែកធ្លាយកន្លែងមករបស់អ្នកទាំងពីរ។

ថ្វីបើយ៉ាងណាក៏ដោយ ថ្មីៗ​នេះ Bella បានផ្តល់​បទ​សម្ភាស​ក្រោយ​បញ្ចប់​កម្មវិធី​បុណ្យ​នេះ​ថា “ថ្ងៃនេះ​មិន​ស្រួល​ឆ្លើយ​ទេ ព្រោះ​ជា​បុណ្យ​និង​ពិធី​ផ្សេងៗ​។ ប្រសិនបើនៅកន្លែងសមរម្យមួយ ពិតណាស់ខ្ញុំនឹងអាចនិយាយដោយសេរី ដោយសារតែការពិត Belle មិនមានអ្វីត្រូវលាក់នោះទេ។ ប្រសិនបើមានអ្វីត្រូវប្រាប់ Bell មកប្រាប់អ្នករាល់គ្នា! សូម​អរគុណ​អ្នកគ្រប់គ្នា ​សម្រាប់គ្រប់​យ៉ាង ការ​លើក​ទឹក​ចិត្ត​ដែល​អ្នក​រាល់​គ្នា​តែង​តែ​ផ្តល់​ឲ្យ រួម​ទាំង​ការ​គាំទ្រ​កន្លងមកផងដែរ”។

សូមបញ្ចាក់ដែរថា Will Chawin ជាកូនអ្នកមានទ្រព្យធនមួយរូបក្នុងប្រទេសថៃ ដោយបានបញ្ចប់ការសិក្សាពីសាលាធុរកិច្ច Kenan-Flagler នៃសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ក្នុងផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម។ រូបលោកផ្ទាល់បានចាប់ផ្តើមចាប់អារម្មណ៍លើអាជីវកម្មវិនិយោគនៅអាយុ ២២ ឆ្នាំ។ ក្នុងឆ្នាំ ២០១៤ លោកបានបង្កើត 2W Group បន្ទាប់មកនៅឆ្នាំ ២០១៨ បានបង្កើត Nine Basil ដែលជាអាជីវកម្មគ្រប់គ្រងមូលនិធិឯកជនដែលផ្តោតលើការវិនិយោគនៅក្នុងក្រុមហ៊ុននៅក្រៅពិភពលោក និងជាផ្សារហ៊ុន ទូទាំងអាស៊ីអាគ្នេយ៍ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសសង្ហាលេចមុខកៀក Bella តាមពិតជាអ្នកស្នងមរតកក្រុមហ៊ុន CP Group នៅថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម