Connect with us

ជីវិតកម្សាន្ដ

Hyoyeon ក្រុម SNSD និងបក្សពួក ត្រូវគេឃុំខ្លួននៅកោះបាលី

បានផុស

នៅ

តារាកូរ៉េខាងត្បូង ៤នាក់ រួមទាំង Hyoyeon មកពីក្រុមចម្រៀងស្រីកូរ៉េខាងត្បូង SNSD ត្រូវបានឃុំខ្លួននៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ពីបទថតនៅទីតាំងដោយគ្មានច្បាប់អនុញ្ញាត នេះបើយោងតាមការចុះផ្សាយពី Yahoo កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៤។

ដូចដែលបានរាយការណ៍ដោយ Korea JoongAng Daily តារាល្បីៗដែលត្រូវបានឃាត់ខ្លួនក៏មាន Bomi មកពីក្រុមចម្រៀងនារីកូរ៉េខាងត្បូង Apink ពិធីករទូរទស្សន៍ Choi Hee និងតារាចម្រៀង Lim Na-young អតីតក្រុមចម្រៀងស្រី I.O.I.ផងដែរ។

យោងតាម AsiaOne ឯណោះក៏បានបញ្ចាក់ដែរថា ក្រុមនេះបានមកដល់កោះបាលីកាលពីថ្ងៃអាទិត្យដើម្បីថតរឿងភាគសម្រាប់កម្មវិធីធ្វើដំណើរនាពេលខាងមុខ “Pick Me Trip in Bali” ដែលគ្រោងនឹងចាក់ផ្សាយនៅលើប៉ុស្តិ៍ KBS Joy របស់កូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីថតនៅលើកោះ ក្រុមការងារត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសឥណ្ឌូនេស៊ី ដោយសារតែក្រុមផលិតកម្មមិនទទួលបានលិខិតអនុញ្ញាតថតជាចាំបាច់ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី។ ភ្លាមៗនោះដែរ លិខិតឆ្លងដែនរបស់តារាល្បីទាំងអស់ត្រូវបានរឹបអូសនៅនឹងកន្លែងផ្ទាល់តែម្ដង។

យ៉ាងណាមិញ សម្រាប់ច្បាប់ឥណ្ឌូណេស៊ីចែងថា ជនបរទេសត្រូវតែទទួលបានលិខិតអនុញ្ញាតថតភាពយន្តជាក់លាក់បន្ថែមលើទិដ្ឋាការទេសចរណ៍របស់ពួកគេ ជាពិសេសនៅពេលថតនៅទីតាំងរសើប ដូចជាតំបន់បម្រុងធម្មជាតិ។ ជាមួយគ្នានេះដែរ KBS Joy មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទចាក់ផ្សាយថ្មីសម្រាប់ “Pick Me Trip in Bali” នៅឡើយទេ​ ក្នុងពេលដែលអ្នកទាំងនោះកំពុងជាប់ឃុំនូវឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Han Hye Jin អង្វរសុំឯកជនភាព ក្រោយទទួលការឈ្លានពាននៅវីឡារបស់នាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម