ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា តូចចិត្តខំចំណាយធនធានផ្ទាល់ខ្លួនអភិរក្សអ្វីជារបស់ខ្មែរតែមិនសូវទទួលបានការគាំទ្រ
ពិធីការិនី និងជាតារាសម្តែងស្រី ឌួង ហ្សូរីដា កាលពីថ្មីៗនេះបានទម្លាយពីអារម្មណ៍តូចចិត្ត ខណៈកន្លងមកនាងតែងតែបង្ហាញសកម្មភាពក្នុងការចូលរួមបំផុសការអភិរក្ស និងបង្ហាញអ្វីដែលជារបស់ខ្មែរ ប៉ុន្តែផ្ទុយទៅវិញហាក់មិនសូវមានការលើកទឹកចិត្ត ឬការគាំទ្រទេ។

គេនៅចាំបានថាពិធីការិនីរូបស្រស់កញ្ញា ឌួង ហ្សូរីដា ជារឿយៗនាងធ្លាប់ចេញមុខមកបំផុសដោយស្នើសុំដល់ពលរដ្ឋ និងយុវជនខ្មែរគ្រប់រូបត្រូវមានឆន្ទៈគោរពស្រឡាញ់ជាតិសាសន៍ និងមរតកកេរ្តិ៍ពីដូនតាដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់ហើយកុំមានចិត្តស្រឡាញ់គ្រាន់តែដូចភ្លើងចំប៉ើង។
ដោយឡែកថ្មីៗនេះដែរ ឌួង ហ្សូរីដា បានចេញមកទម្លាយពីការអន់ចិត្តរបស់ខ្លួនថា«ខ្ញុំគ្មានមាសពេជ្រ លុយ ឡាន វីឡា កាបូបប្រេន អួតហ្នឹងគេទេ ប៉ុន្តែខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនប្រជាជនខ្មែរកំពុងកត់សំគាល់ថាខ្ញុំកំពុងព្យាយាមអភិរក្ស និងអួតអ្វីជារបស់ខ្មែរដែលខ្ញុំប្រឹងប្រែងធ្វើរាល់ថ្ងៃចំណាយធន់ធានផ្ទាល់ និងព្យាយាមបង្ហោះ បង្ហាញ ប៉ុន្តែពេលខ្លះមិនទទួលបានការចាប់អារម្មណ៍លើការស៊ែរ LiKe/Comment ដូចការបង្កើតកម្មវិធីជេរគ្នា ឬបង្កើតរឿងបំពុលសង្គមទេ»។

គួរបញ្ជាក់ដែរថាពិធីការិនីកញ្ញា ឌួង ហ្សូរីដា កាលពីកន្លងទៅក៏ធ្លាប់អំពាវនាវដោយបានបញ្ជាក់ថា នាងមិនដែលហត់នឿយនឹងការថតផ្សព្វផ្សាយកេរ្តិ៍មរតកដូនតាខ្មែរទេគ្រប់ពេលដែលទៅប្រាសាទអង្គរវត្តជាមួយសំលៀកបំពាក់ជានារីខ្មែរព្រោះនាងជាខ្មែរមិនមែនទើបតែជ្រួលតាមខ្យល់បក់ទេ ប៉ុន្តែគឺរៀងរាល់ឆ្នាំជាទម្លាប់។

ជាមួយការលើកឡើងខាងលើគេឃើញមានអ្នកគាំទ្រមយចំនួនបានបញ្ចេញមតិតាមរយៈការគាំទ្រ និងលើកទឹកចិត្តខណៈមានខ្លះនិយាយថា «នេះគឺជាការបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជាដូចជាប្រសាទអង្គរវត្ត ហូលផាមួងដែលជាស្នាដៃរបស់កូនខ្មែរមានជាអក្សរ អរគុណសន្តិភាពជាដើម»៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច